លេចធ្លាយដំណឹងថា Toyota សម្ងំផលិតឡានដែលអាចបត់កង់ចេញមកចំហៀង ៩០ ដឺក្រេ ដើម្បីចូលចូលចត

អ្នកទស្សនា
238
0/ AKlasseAuto Promotion
2021-10-TOYOTA_សម្ងំផលិតឡានបត់កង់មកចំហៀងបាន_៩០_ដឺក្រេ_NO_Ads.jpg

កាលពីពេលថ្មីៗនេះ តាមរយៈវេបសាយ CarBuzz បានរកឃើញប៉ាតង់ចំនួន ២ របស់ Toyota ដែលគូសវាសពីគម្រូវិស្វកម្មថ្មី អាចឲ្យឡានបង្វិលកង់បាន 90 degrees ឬច្រើនជាងនេះ ព្រមទាំងអាចបត់បាន ២របៀប។ 

របៀបទី ១ ឬលក្ខណៈទី ១​ កង់ទាំងបួននឹងបង្វិលក្នុងទិសដៅតែមួយស្របគ្នា ដែលប្រសព្វនឹងតួខ្លួនឡាន ឬអាចនិយាយជាធម្មតាថា បើកទៅចំហៀងខ្លួន។ 

រូបភាព៖ CarBuzz
រូបភាព៖ CarBuzz

របៀបទី ២ គឺរថយន្ដអាចបើកវិលជុំវិញអ័ក្សបញ្ឈរនៃតួកណ្ដាលខ្លួនរបស់វា ពេលដែលឡាននៅមួយកន្លែង។

រូបភាព៖ CarBuzz
រូបភាព៖ CarBuzz

ប៉ាតង់នេះត្រូវបានសន្មតថានឹងប្រើប្រាស់សម្រាប់បំពាក់ជាមួយនឹងឡានអគ្គសនីរបស់ Toyota។ បច្ចេកវិទ្យានេះក៏នឹងត្រូវបានភ្ជាប់ជាមួយនឹងឡានក្នុងក្រុងតូចៗ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការចតឡាននៅកន្លែងតូចចង្អៀតផងដែរ។

រូបភាព៖ CarBuzz
រូបភាព៖ CarBuzz

សម្រាប់រយៈពេលថានឹងចាប់ផ្ដើមផលិតនៅពេលណានោះនៅមិនទាន់ច្បាស់នៅឡើយទេ គ្រាន់តែការដាក់ស្នើ concept នេះទើបតែត្រូវបានអនុញ្ញាត កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ថ្មីៗនេះ ដូច្នេះហើយគ្រប់គ្នារំពឹងថា Toyota នឹងមិនចំណាយពេលយូរក្នុងការធ្វើវាឲ្យចេញជារូបរាងនោះទេ។ 

ប្រភព៖ CarBuzz ប្រែសម្រួល៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More