នៅពេលនេះ Lexus LX600 សេរីឆ្នាំ២០២២ បានលេចចេញរូបរាងថ្មីរបស់ខ្លួនដោយមិនត្រឹមតែមានការផ្លាស់ប្ដូរការរចនារូបរាងខាងក្រៅប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួនទៀតផង។
នេះបើការការលេចឮមកបានឲ្យដឹងថា Lexus LX600 នេះនឹងចូលខ្លួនមកជំនួស Lexus LX570 ដោយវាបានបំពាក់ម៉ាស៊ីន V6 turbocharged ចំណុះ ៦លីត្រ ព្រមជាមួយនឹងមុខងារ Hybrid, ផលិតកម្លាំងបាន 450 សេះ រត់ដោយប្រអប់លេខអូតូ ១០វគ្គ ហើយក៏មានប្រភេទម៉ាស៊ីនសាំងសុទ្ធផងដែរ ដែលប្រភេទម៉ាស៊ីនទាំងអស់នេះនឹងត្រូវបានបំពាក់ទៅតាម model LX600 ផ្សេងៗគ្នាដែលមានដូចជា LX600 ធម្មតា, LX600 F sport និង LX600 VIP។
សម្រាប់ការរចនាម៉ូដខាងក្រៅវិញ វាត្រូវបានដំឡើងឲ្យមានលក្ខណៈធំជាងម៉ូដែល LX570 ជាមួយនឹងទម្ងន់ស្រាលជាង ឯផ្នែកខាងក្នុងឡានក៏ត្រូវបានធ្វើឲ្យមានភាពទូលាយជាងដែលអាចមានកៅអីអង្គុយដល់ទៅបីជួរ។
សម្រាប់តម្លៃវិញនៅមិនទាន់មានភាពច្បាស់ការនៅឡើយតែត្រូវបានគេព្យាករណ៍ថា តម្លៃចេញពីរោងចក្រគឺ $90, 000។
ប្រភព៖ Hotcars ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី