ថ្មីៗនេះមានការលេចឮដំណឹងថា ក្រុមហ៊ុនផលិតឡានជប៉ុនល្បីឈ្នោះ Toyota កំពុងតែចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុនផលិតឡានចិន BYD ប្រើប្រាស់បច្ចេកវិទ្យាផលិតអាគុយថ្មី បំពាក់ក្នុងឡានអគ្គិសនីសេរីក្រោយៗរបស់ Toyota ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យឡានមានតម្លៃទាប និងដើម្បីប្រកួតប្រជែងជាមួយទីផ្សារឡានអគ្គិសនីចិន។
បច្ចេកវិទ្យាផលិតអាគុយថ្មីនេះជាគម្រូរបស់ក្រុមហ៊ុន BYD ដោយផលិតអាគុយប្រភេទ លីចូម អ៊ីយ៉ុង ផូស្វាត ស្ដើង ឬ (Lithium-iron-phosphate: LFP) Blade Battery ដោយសារតែវាមានតម្លៃទាប សមាសធាតុផ្សំងាយស្រួលរក ធន់នឹងកម្ដៅ និងមិនប្រើប្រាស់សារធាតុដូចជា កូបាល ឬនីកែឡ
មានសុពលភាពវែងជាងអាគុយ លីចូមអ៊ីយ៉ុងធម្មតា និងមានកម្រាស់ប្រមាណ ១០ សម ស្ដើងជាងអាគុយលីចូមអ៊ីយ៉ុងធម្មតាពី ៥ ទៅ ១០ សម។
ក៏ប៉ុន្ដែអាគុយប្រភេទនេះអាចនឹងកាត់បន្ថយចម្ងាយ រត់របស់ឡានរាល់ពេលសាកមួយពេញ។

គួរបញ្ចាក់ផងដែរថា Toyota ត្រៀមនឹងបញ្ចេញមុខឡានអគ្គិសនីម៉ូដែលទី ២ក្នុងក្រុមឡានអគ្គិសនី bZ (bZ series) របស់ខ្លួន នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ដក្នុងក្រុង ប៉េកាំង (Beijing auto show) នៅខែ មេសាខាងមុខនេះ ហើយមានវេបសាយជាច្រើនព្យាករណ៍ថា ម៉ូដែលថ្មីនេះអាចនឹងមានទំហំធំទូលាយ ជាងឡាន Toyota Corolla ធម្មតា។
តាមរយៈការលើកឡើងពីវេបសាយរថយន្ដមួយដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រោយពីបំពាក់បច្ចេកវិទ្យាថ្មីនេះហើយ ឡានអគ្គិសនីក្រោយៗរបស់ Toyota អាចនឹងមានតម្លៃក្រោមពី $៣០, ០០០។
ប្រភព៖ WTVB អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី