កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ចេញប្រពន្ធ័បង់ពន្ធមធ្យោបាយ ធ្វើដំណើរថ្មីតាមរយៈស្មាតហ្វូនដោយប្រើប្រាស់ App មួយមានឈ្មោះថា GDT Taxpayer App ដើម្បីជាការសម្រួលដល់បងប្អូនប្រជាពលរដ្ឋមួយផ្នែកដោយអាចបង់ពន្ធ លតាបត្រឆ្នាំថ្មី លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទដោយមិនចាំបាច់ត្រូវធ្វើដំណើរមកកាន់ អគ្គនាយកដ្ឋានបង់ពន្ធផ្ទាល់។

រូបភាព៖ GDT
នៅក្នុងកម្មវិធីនេះពិតជាផ្ដលភាពងាយស្រួលខ្លាំងដោយសម្រាប់អ្នកធ្លាប់បង់ពន្ធពីមុន ដែលមានបណ្ណ័សម្កាល់ការបង់ពន្ធ ឬលតាបត្រឆ្នាំចាស់គ្រាន់តែធ្វើការបំពេញនូវព័ត៌មានមួយចំនួនដែលត្រូវបានទាមទារ។


រូបភាព៖ GDT
លើសពីនេះទៅទៀត បន្ទាប់ពីបង់ពន្ធហើយសម្រាប់អ្នកដែលនៅភ្នំពេញអាចធ្វើការទៅទទួល លតាបត្រនៅអគ្គនាយកដ្ឋានផ្ទាល់ ឬក៏អាចដៅទីតាំងជាក់ស្ដែងដែលចង់ទទួលលតាបត្រនៅលើផែនទីឲ្យបានច្បាស់លាស់ ព្រមជាមួយនឹងលេខទូរសព្ទ នោះក្រុមការងារនាយកដ្ឋាននឹងធ្វើការដឹកជញ្ជូនទៅដល់ទីកន្លែងតែម្ដង តែសម្រាប់បងប្អូនដែលស្ថិតនៅតាមខេត្តអាចធ្វើការទៅយក លតាបត្របាននៅតាមសាខារបស់អគ្គនាយកដ្ឋានពន្ថដាតាមខេត្តនីមួយៗ ហើយនឹងធ្វើការបង់ប្រាក់ពន្ធតាមរយៈគណនេយ្យធនាគារដែលអ្នកមាន។
គួបបញ្ជាក់ផងដែរថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២១ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
ប្រភព៖ GDT អត្ថបទ៖ Andra
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី