កាលពីពេលថ្មីៗនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសហាមដាច់ខាត ឡានអត់ពន្ធបើកបរលើផ្លូវស្រុកខ្មែរ និងបានអំពាវនាវឲ្យម្ចាស់រថយន្តអត់ពន្ធទាំងអស់ទៅបង់ពន្ធមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ។
“មិនអនុញ្ញាតឲ្យ ឲ្យមានឡានឬម៉ូតូនៅលើផ្លូវដែលគ្មានបង់ពន្ធទេ ព្រោះនេះជាប្រវត្តិសាស្ត្រច្រំដែលៗ” នេះជាប្រសាសន៍របស់សម្តេច ហ៊ុនសែន លើកឡើងនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ។
ក្នុងដែរ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអំពាវនាវ និងលើកទឹកចិត្តដល់ ម្ខាស់រថយន្តទៅបង់ពន្ធយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០% ចំពោះម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ។

ចំណែកម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធតម្រូវអោយតម្កល់ប្រាក់ពន្ធនិងអាករដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធអាករចំនួន១០% និងត្រូវកែចង្កូតពីស្តាំមកឆ្វេងឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ប្រសិនបើម្ចាស់រថយន្តមិនបានទៅបង់តាមការកំណត់ទេ នោះម្ចាស់រថយន្តចង្កូតឆ្វេងនិងតម្រូវអោយបង់ពន្ធអាករពេញ លេញ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងត្រូវរងការបង្ក្រាបយ៉ាងតឹងរុឹង ចំណែកឯរថយន្តចង្កូតស្តាំនិងត្រូវដោះ បំបែកជា គ្រឿងបន្លាស់ ឬកំទេចចោលតែម្តង។
គួរបញ្ចាក់ផងដែរថាម្ចាស់រថយន្តអាចគណនាប្រាក់ពន្ធនិងអាករប៉ាន់ស្មានសម្រាប់រថយន្តគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេស ដោយចូលទៅតាមតំណដែលមាននៅក្នុងគេហទំព័រហ្វេកប៊ុករបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា។
អត្ថបទដោយ ៖ ម៉ីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី