ក្រោយពីមានព័ត៌មានលេចឮថា ឡាន Tesla Model 3 គ្រឿងដំបូងបំផុតបានមកទឹកដីកម្ពុជា ហើយក៏ស្ងប់ស្ងាត់ទៅវិញ ពេលនេះ Tesla ច្រើនគ្រឿងទៀតបានបើកចេញពីកប៉ាល់ចូលមកដល់កំពង់ផែខេត្តព្រះសីហនុហើយ ។
បើតាមប្រភពពីបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនដឹកជញ្ជូននៅកំពង់ផែព្រះសីហនុបានប្រាប់ Advan Auto ថា ឡាន Tesla ដែលនាំចូលមកជើងក្រោយនេះមានទាំងអស់ចំនួន ៧ គ្រឿង ដែលក្នុងរួមមាន Model Y និង Model 3 ។ ប្រភពដដែលក៏បានឲ្យដឹងថា ក្រៅពី Tesla ក៏មានឡានអគ្គីសនីប្រេនផ្សេងជាច្រើនគ្រឿងផងដែរ បានធ្វើដំណើរមកជាមួយគ្នា ។

ប្រភពវីដេអូដែលផ្ញើមកកាន់ Advan Auto កាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅនេះបញ្ជាក់ថា Tesla Model Y និង Model 3 ទាំងអស់នេះសុទ្ធតែជាឡានថ្មីគាស់កេស មានទាំងពណ៌ស ទាំងពណ៌ខ្មៅ ។
គួរបញ្ជាក់ថា Tesla Model Y ជាឡានអគ្គីសនីប្រភេទ SUV ដែលអាចជិះបាន 393km ដល់ 525km ចំណែក Model 3 ដែលជាប្រភេទ Sedan អាចជិះបាន 506km ទៅ 568km រាល់ពេលសាកអាគុយពេញម្តងៗ ។
លោកអ្នកក៏អាចទស្សនាវីដេអូ Review Tesla Model 3 ខាងក្រោមនេះ៖
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Aut
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី