ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ដទំនើប BMW ទើបតែបានបង្ហាញឲ្យឃើញខ្លះៗនូវរូបភាព និងវីដេអូតេស្ដសាកល្បងឡានអគ្គិសនី ប្រភេទ Luxury Sedan SUV ថ្មីរបស់ខ្លួន ឈ្មោះថា BMW i7 សេរីឆ្នាំ ២០២៣ ។

ក្នុងដំណើរការតេស្ដសាកល្បងសមត្ថភាពនេះ BMW i7 ត្រូវបានគេដាក់ឲ្យបើកបរសាកល្បងក្នុងចម្ងាយផ្លូវ ១ មុឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ផ្លូវច្រើនប្រភេទទាំង ផ្លូវមានចរាចរណ៍មរមារញឹក, រត់លើផ្លូវឆ្ងាយ, ផ្លូវល្បឿនលឿន, ផ្លូវឡើងចុះភ្នំ និងផ្លូវដែលមានកម្ដៅខ្លាំងផងដែរ ដើម្បីជាការពិសោធន៍ពីភាពធន់របស់វា និងកែតម្រូវលើប្រព័ន្ធអគ្គិសនីរបស់ BMW ។

រូបភាព៖ BMW i7 (AutoCar)
សម្រាប់ព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងសមត្ថភាព រូបរាងខាងក្រៅ និងខាងក្នុង របស់វា BMW សុំរក្សាជាការសម្ងាត់សិន គ្រាន់តែបានឲ្យដឹងខ្លះៗថា BMW i7 នេះនឹងត្រូវបំពាក់ជាមួយនឹងអាគុយថាមពល ១២០ kWh ដែលអាចបើកបានក្នុងចម្ងាយលើសពី ៤៣៥ ម៉ាលយ៍ ឬ ៧០០ គីឡូម៉ែត្រ រាល់ពេលសាកពេញម្ដងៗ។

ក្នុងនោះដែរ BMW i7 នឹងមានប្រភេទមួយទៀត នោះគឺ BMW i7 High-Performance ដែលត្រូវបានព្យាករណ៍ថានឹងបំពាក់មកជាមួយម៉ូទ័រអគ្គិសនី ៣ គ្រាប់ ផ្ដល់កម្លាំងបានដល់ទៅ ៧៤០ សេះ ផងដែរ។

BMW ក៏បានបន្ថែមទៀតថា BMW i7 នេះនឹងមានវត្តមានជាផ្លូវការក្នុងឆ្នាំ ២០២២ ខាងមុខនេះ ស្របពេលជាមួយនឹងក្រុមរថយន្ដបងប្អូនរបស់ខ្លួនគឺ BMW 7-series lineup ផងដែរ។
ប្រភព៖ Carscoops អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី