បើនិយាយពីរថយន្ដ Toyota MPV ឬឡាន Van អ្នកប្រហែលជាគិតដល់ Toyota Sienna ប៉ុន្ដែពេលនេះ Toyota បាននាំមកនូវរថយន្ដប្រភេទ MPV កៅអី ៣ ជួរ សេរីថ្មីដែលមានឈ្មោះថា Toyota Rumion ដែលមានលក្ខណៈស្រដៀងទៅនឹងរថយន្ដ Suzuki Ertiga ដែលបានចេញកាលពីឆ្នាំ ២០១៨ ក្នុងប្រទេស ឥណ្ឌូនេស៊ី។

Toyota Rumion មានប្រវែងបណ្ដោយ 4.395 m ទទឹង 1.735 m កម្ពស់ 1.690 m ជាមួយ ផ្នែកខាងក្នុងាមានលក្ខណៈទូលាយត្រូវបានចែកជា ៣ជួរ មាន៧កៅអីអង្គុយសម្រាប់អ្នកដំណើរ។ ផ្នែកម៉ាស៊ីនវិញវាត្រូវបានបំពាក់ដោយម៉ាស៊ីន 4 ស៊ីឡាំង ផលិតកម្លាំងបាន 103 សេះ អូសទាញដោយប្រើប៉ុងមុខ និងមានដើរដោយប្រអប់លេខ ៤វគ្គអូតូ។

សម្រាប់តម្លៃវិញ ចំពោះ Toyota Rumion ធម្មតាគឺ $16, 382 នៅអាហ្រ្វិកខាងត្បូង និងម៉ូដែលដែលថ្លៃជាងគេមានតម្លៃ $21, 158។

រូបភាព៖ Car go za
ចំពោះរូបរាងរបស់ Rumion ត្រូវបាន Toyota រក្សាម៉ូដស្ទើរទាំងស្រុងដូចទៅនឹងឡានរបស់ក្រុមហ៊ុន Suzuki ទាំងខាងក្នុងនិងខាងក្រៅ ដូចនេះវាត្រូវបានគេសន្មត់ថា Toyota បានទិញសិទ្ធពី Suzuki ហើយវៃតែមរបស់ខ្លួនឯងចូលឲ្យទៅជាឡានថ្មី ។
ប្រភព៖ Carscoops ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី