បន្ទាប់ពី Toyota Prius បានក្លាយជាឡាន Hybrid ដែលលក់ដាច់បំផុតលើពិភពលោក ពេលនេះ Toyota បានបញ្ចេញកូនឡាន Hybrid ថ្មីមួយទៀតហើយ ដែលមានឈ្មោះថា Aqua នឹងត្រូវដាក់លក់ជាមួយតម្លៃធូរថ្លៃត្រឹមតែ $18000 តែប៉ុណ្ណោះ ។
វាត្រូវបានយកគម្រូតាម Toyota Prius C ដោយមានប្រវែង ៤ ម៉ែត្រ និងទទឹង ១.៦ ម៉ែត្រ បំពាក់ប្រព័ន្ធ Hybrid ដែលស៊ីសាំងតិច សន្សំសំចៃដល់ទៅ២០% មានម៉ាស៊ីនសាំងចំណុះ 1.5L ដែលជាម៉ាស៊ីនរបស់ Toyota Yaris និងប្រើប្រាស់បច្ចេកវិទ្យា Bipolar Technology ដែលអាចឲ្យអាគុយវាមានថាមពលខ្លាំងជាងម៉ូដែល មុនដល់ទៅពីរដង ។

Toyota Aqua មានកម្រិតស៊ីសាំងតិចបំផុតត្រឹមតែ 2.8L ប៉ុណ្ណោះសម្រាប់ការបើកបរ១០០គម។ ជាមួយនឹងរូបរាងខាងក្រៅរបស់វា វាត្រូវបានប្រើប្រាស់គ្រោងឆ្អឹងថ្មី TNGA-B ដែលមានបណ្ដោយ ៤ ម៉ែត្រ ទទឹង ១ម៉ែត្រ ៦៩ និងកម្ពស់ ១មែត្រ ៤៨ ព្រមទាំងមានពណ៌ឲ្យជ្រើសរើសដល់ទៅ ៩ឯណោះ។
Toyota Aqua មាន ២ ជម្រើសគឺ Aqua B ដែលជាប្រភេទរត់ប៉ុងមុខ មានតម្លៃ $18000 និង Aqua Z ជាប្រភេទរត់ប៉ុងមុខក្រោយមានតម្លៃ $23600 ។
គួរបញ្ជាក់ថា Toyota ផលិតម៉ូឌែល Aqua នេះនៅក្នុងប្រទេសជប៉ុន ដើម្បីជំនួសឲ្យ Prius C បន្ទាប់ពី Toyota បានដក Prius C ចេញពីទីផ្សារអាមេរិកនៅឆ្នាំ ២០១៩ ព្រមទាំងរំពឹងថា Aqua អាចលក់ចេញបានខ្ទង់ ៩៨០០ គ្រឿងក្នុងមួយខែៗផងដែរ។
………………………………………………………………
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី