កាលពីពេលថ្មីនេះក្រុមហ៊ុនផលិតរថយន្ដក្នុងស្រុករបស់វៀតណាម VinFast បានប្រកាសបើកទីស្នាក់ការថ្មីរបស់ខ្លួនមួយទៀតដែលមានទីតាំងនៅរដ្ឋ Los Angeles សហរដ្ឋអាមេរិកដែលវិនិយោគលើទឹកប្រាក់ជាង ២០០ លានដុល្លារសម្រាប់រោងចក្រនៅ California។

រឿងដែលពិសេសនោះគឺ VinFast ត្រូវបានការិយាល័យអភិបាលនៃធុរកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាមេរិកលើកលែងពន្ធឲ្យដែលសរុបជាទឹកប្រាក់ចំនួន ២០.៥ លានដុល្លារ ដោយសារតែការវិនិយោគនៃសង្វាក់ផលិតកម្មនេះបានជួយផ្ដល់ការងារជាង ១០០០ កន្លែងជាមួយនឹងគម្រោងសាងសង់កន្លែងតាំងបង្ហាញឡាន និងកន្លែងផ្ដល់សេវាកម្ម ៣៥ កន្លែងនិង៤០០ កន្លែងទៀតសម្រាប់បុគ្គលិកនៅទីស្នាក់ការក្នុងរដ្ឋ Los Angeles។

គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំនេះ VinFast សម្រេចផលលក់ឡានអគ្គិសនីបាន ៣០ ០០០ គ្រឿង និងព្យាករណ៍ថានឹងលក់បានលើសពី ៤៥ ០០០ គ្រឿងនៅបំណាច់ឆ្នាំ។ ក្នុងនោះដែរ VinFast គ្រោងនឹងបញ្ជេញរថយន្ដ SUV ម៉ូដែលថ្មី របស់ខ្លួនចំនួន ២ ម៉ូដែលទៀតដូចជា VF e35 និង VF e36 នៅថ្ងៃទី ១៩ និង ២៨ ខែវិច្ឋិកាក្នុងកម្មវិធី LA Auto Show ។

ប្រភព៖ Los Angeles Daily News អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី