ស្ថាបនិកឡានអង្គរបើកបង្ហាញស្នាដៃផលិតឡានជាមួយបច្ចេកវិទ្យាទំនើបៗ និងមានគម្រោងផលិតកង់បីប្រើថាមពលសូឡាទៀតផង

អ្នកទស្សនា
864
0/ AKlasseAuto Promotion
2021-10-ស្ថាបនិកឡានអង្គរ_បង្ហាញស្នាដៃផលិតឡានជាមួយនឹងបច្ចេកវិទ្យាទំនើប.jpg

កាលពីពេលថ្មីនេះលោក​ ញាន ផល្លឹក ដែលគេស្គាល់ថាជាម្ចាស់ស្នាដៃបង្កើតឡានខ្មែរដំបូងបំផុត មានឈ្មោះថា រថយន្ដអង្គរ បានបើកបង្ហាញស្នាដៃចាស់ៗជាច្រើនទាក់ទងនឹងការផលិតឡាន ដោយប្រើប្រាស់គ្រឿងបង្គុំចាប់ឆាយ ដូចជាបំពាក់ម៉ាស៊ីនម៉ូតូ គ្រឿងឡានជជុះ 

រូបភាព៖ FB: Angkor Car

រីឯដំណើរការផលិតគឺដោយដៃផ្ទាល់តែម្ដង ប៉ុន្តែសមិទ្ធផលដែលទទួលបានគឺសុទ្ធសឹងតែជារថយន្តទំនើបស្ទើរមិនគួរជឿ ។

រូបភាព៖ FB: Angkor Car

នៅកំឡុងឆ្នាំ ២០១៣ និង ២០១៤ រថយន្ដអង្គរជំនាន់ទី ៤និងទី៥  បានក្លាយខ្លួនមកប្រើអគ្គសនីជំនួសម៉ាស៊ីនសាំង បូករួមជាមួយការបញ្ជាដោយស្កេនក្រយ៉ៅដៃ និងតាមរយៈកម្មវិធីក្នុងទូរសព្ទសម្រាប់បញ្ជេះ-ពន្លត់ម៉ាស៊ីន បើកទ្វារ បើកគម្របសាកភ្លើងជាដើម។

រូបភាព៖ FB: Angkor Car

លោក ផល្លឹកបានលើកឡើងនៅក្នុងបណ្តាញសង្គមថា ការផលិតឡានដោយដៃនេះមិនមែនជារឿងងាយស្រួល គឺត្រូវចំណាយពេលជាង ១ ឆ្នាំឯណោះ ទម្រាំបានឡាន ១ គ្រឿង ។

រូបភាព៖ FB: Angkor Car

ក្រៅពីសមិទ្ធផល រថយន្ដអង្គរ លោកបានបង្ហាញស្នាដៃថ្មីមួយទៀតដែលជាម៉ូតូអគ្គសនី ឆ្នាំ​ ២០១៥ ព្រមជាមួយនឹងកង់បីប្រើសូឡាសុទ្ធ ក្នុងក្នុងឆ្នាំ ២០១៦

រូបភាព៖ FB: Angkor Car

បន្ទាប់មកស្ថាបនិករូបនេះបន្ដផលិតបានរថយន្ដក្រុងមួយទៀត ដែលអាចផ្ទុកមនុស្សបាន ២២នាក់ ប្រើប្រាស់អគ្គិសនី និងដើរដោយសូឡា ថាមពល 16kW ក្នុងឆ្នាំ ២០១៦  និង ឡានអគ្គសនីពណ៌ឈាមជ្រូកដ៏ស្រស់ស្អាតថ្មីមួយទៀតនៅឆ្នាំ ២០១៨។ 

រូបភាព៖ FB: Angkor Car

កាលពីពេលថ្មីៗនេះស្ថាបនិកឡានអង្គរក៏បានបង្ហាញគម្រោងថ្មី ទាក់ទងនឹងការផលិតកង់បីបរិស្ថាន ឬ កង់បីអគ្គសនីសូឡា ជំនាន់ថ្មីឆ្នាំ ២០២២ ជាច្រើនគ្រឿងទៀតផង ដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈជនជាច្រើនលើបណ្ដាញសង្គម ខណៈដែលគម្រោងផលិតយានយន្តអគ្គីសនីនេះ នៅមិនទាន់មានអ្នកបោះទុនវិនិយោគធំដុំនៅឡើយ ។ 

ប្រភព៖ FB page: Angkor Car អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More