ខណៈអាមេរិកជាប្រភពនាំចូលរថយន្តមួយទឹកមកទីផ្សារកម្ពុជាធំជាងគេ ពេលនេះស្ថាប័នធំមួយនៅអាមេរិកបានប្រកាសឲ្យអ្នកទិញឡានមួយទឹកទាំងអស់ប្រុងប្រយ័ត្ន ខណៈដែល ឡានលិចទឹកជាច្រើន ត្រូវបានឈ្មួញឆ្លៀតឳកាសមួយចំនួនបានបានទិញមកសម្អាត ហើយក៏ចែកចាយលក់ក្នុងតម្លៃធម្មតា ដែលនេះពិតជាហានិភ័យសម្រាប់អតិថិជនអ្នកដែលទិញឡានមួយទឹកយក ទៅប្រើប្រាស់ជាក់ស្ដែងដូចជាប្រទេសកម្ពុជា ជាដើម ។

រូបភាព៖ The Hill
បើតាមសេចក្តីប្រកាសរបស់ សហពន្ធស្រាវជ្រាវបញ្ហាសាធារណៈអាមេរិក ហៅកាត់ថា U.S. PIRG បានឲ្យដឹងថា ឡានលិចទឹករាប់ពាន់គ្រឿងត្រូវបានធ្វើការចែកចាយលក់ដោយឈ្មួញ ទៅគ្រប់ច្រកល្ហក់ដែលមិនទាន់មានផែនការគ្រប់គ្រងបាន ដូច្នេះហើយអ្នកដែលមានបំណងចង់ទិញឡានមួយទឹក ប្រើប្រាស់គួរតែមានការប្រុងប្រយត្ន័ និងឲ្យអ្នកជំនាញធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់មុននឹងធ្វើការបញ្ជាទិញ។

របាយការណ៍ពី Carfax បានប៉ាន់ស្មានថា ឆ្នាំនេះ ឡានលិចទឹកនៅតាមរដ្ឋមួយចំនួននៅអាមេរិរកដូចជា Louisiana និង California មានលើសពី ២១០០០០ គ្រឿងឯណោះ ដែលជាចំនួនមួយច្រើនលើសពីធម្មតា ។
U.S. PIRG ក៏បានបង្ហាញពីរបៀបនៃការកត់សម្គាល់ភិនភាគឡានលិចទឹកមួយចំនួនដូចជា ធ្វើការឆែកមើលកំហូចប្រពន្ធ័មេកានិក និងអគ្គិសនីតាមរយៈលេខ VIN, ពិនិត្យមើលស្នាមទឹក ដី ឬច្រែះផ្សេងៗតាមកន្លុកកន្លៀតឡាន, និងធ្វើការបើកសាកល្បងជាដើម។
ប្រភព៖ CBS News ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី