ទើបតែប្រកាសបើករោងចក្រខ្នាតយក្សនៅសៀងហៃ (ចិន) មិនទាន់បានប៉ុន្មានផង តេស្លា ប្រកាសប្រមែរប្រមូលយកឡាន Tesla Model Y រាប់ម៊ឺនគ្រឿងចូលរោងចក្រវិញដោយសារតែមានបញ្ហា ស្មាចង្កូត ឬ steering knuckle ។

តាមរយៈលិខិតជូនដំណឹងពីសំណាក់ រដ្ឋបាលបទបញ្ញត្តិទីផ្សារ ចិន (China’s State Administration for Market Regulation : SAMR) កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុន Tesla Shanghai កំពុងតែរៀបចំសំណើរប្រមូលយកឡានអគ្គិសនី Tesla Model Y ដែលផលិតក្នុងរង្វង់ខែ កុម្ភៈ និងខែតុលា ឆ្នាំ ២០២១ សរុបជាង ២១ ៥៩៩ គ្រឿង ដែលសង្ស័យថាមានបញ្ហាស្មាចង្កូត ត្រឡប់មកត្រួតពិនិត្យ និងជួសជុលឡើងវិញ ដោយមិនយកកម្រៃសេវាកម្ម ព្រមទាំងត្រួតពិនិត្យលើកំហូចផ្សេងៗពាក់ពន្ធ័នឹងសុវត្ថិភាពជូនផងដែរ។

មូលហេតុគឺដោយសារតែ ការដំឡើងស្មាចង្កូត មុខក្រោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបណ្ដាលឲ្យខូចទ្រង់ទ្រាយ បាក់ ឬរបេះចេញពីតួខ្លួន ពេលកំពុងបើកបរ នាំឲ្យប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងចង្កូត ជាហេតុអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
រូបភាព៖ ស្មាចង្កូត ឬ Steering Knuckle (Source: Mechademic)
Tesla Shanghai ក៏បានសំណូមពរឲ្យម្ចាស់ឡាន Tesla Model Y ទាំងអស់ យកឡានរបស់ខ្លួនទៅឲ្យអ្នកជំនាញត្រួតពិនិត្យមើលលើប្រព័ន្ធទាំងអស់នេះ ដើម្បីជៀសវាងកុំឲ្យមានបញ្ហា ហើយក្រុមហ៊ុនតេស្លានឹងជូនដំណឹងដល់ម្ចាស់ឡានតាមរយៈសារអេឡិចត្រូនិច សម្រាប់ការណាត់ជួសជុលឡើងវិញ។
ប្រភព៖ Electrek អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី