អាមេរិកជាប្រភពនាំចូលឡានធំជាងគេមកទីផ្សារកម្ពុជា ប៉ុន្តែពេលនេះឡានមួយទឹកនៅអាមេរិកកំពុងឡើងថ្លៃលើសឡានថ្មីគាស់កេះកាលពី២ឆ្នាំមុនទៅទៀត ។
ខណៈដែលឡានមួយទឹកកំពុងតែមានសន្ទុះខ្លាំង បច្ចុប្បន្ននេះវាបានឡើងថ្លៃលើសពីមុនដល់ទៅ៣០ភាគរយ ដោយសារតែតម្រូវការនៃការប្រើប្រាស់ច្រើនជាងឡានដែលផលិតបាន ដែលធ្វើឲ្យហាងលក់ឡានជាច្រើននៅអាមេរិកឆ្លៀតដំឡើងថ្លៃឡានមួយទឹកលើសមុន ។
បើយោងទីតាមនាយកដ្ឋានការងារអាមេរិកបានឲ្យដឹងថា តម្លែរថយន្ដជជុះនេះមានការកើនឡើង ១ភាគ៣ នៃអតិផរណាកាលពីខែមុន និងបន្ដកើនឡើង១០% ក្នុងខែមេសា និង ៧.៣% ក្នុងខែឧសភា។ បើយោងតាមគេហទំព័រសារព័ត៌មានរថយន្ត Edmund.com បានបង្ហាញថាតម្លៃមធ្យមនៃរថយន្ដមួយទឹកនៅក្នុងខែនេះគឺ ២៦, ៤៥៧$។
ឡានដែលលក់ដាច់ស្តុករួមមានដូចជា Ford F150 Raptor ,Jeep Wrangler 2019, Unlimited Rubicon, Mercedes G class AMG63 ។ សូម្បីតែ Tacoma ដែលហាក់មានតម្លៃទាបជាងគេក្នុងចំណោមឡាន Pick up របស់ Toyota បកកេះកាលពីឆ្នាំ២០១៩ មានតម្លៃដើម 29000$ ឥឡូវនេះឡើងដល់ 33000$ ទាំងដែលវាជាឡានមួយទឹក ។
បញ្ហានេះចាប់ផ្តើមកើតឡើងក្នុងកំឡុងខែមេសា និងឧសភាឆ្នាំមុនកន្លងទៅ ដែលក្រុមហ៊ុនផលិតរថយន្ដត្រូវបានផ្អាកដំណើរការរយៈេពេល ៨សប្ដាហ៍ដើម្បីបញ្ជៀសនៅការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលធ្វើឲ្យមានភាពរាំងស្ទះដល់ដំណើរការផលិត ស្របពេលដែលតម្រូវការមានការកើនឡើង។ គួរបញ្ជាក់ថា កង្វះខាងនៃបន្ទះឈីបក៏ជាមូលហេតុមួយធ្វើឲ្យការផលិតឡានធ្លាក់ចុះ ដែលជាដើមចមនាំឲ្យឡានឡើងថ្លៃផងដែរ ។
………………………………………………………………
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី