ថ្មីៗនេះក្រុមហ៊ុន Honda ប្រចាំប្រទេសថៃ បានប្រកាសថាខ្លួននឹងបើករោងចក្រផលិតអាគុយឡានអគ្គិសនី នៅក្នុងប្រទេសថៃផ្ទាល់ ដើម្បីផ្គត់ផ្គង់ដំណើរការផលិតឡានក្នុងស្រុក ជាពិសេសកាត់បន្ថយតម្លៃឡានក្នុងស្រុកផងដែរ នេះបើតាមការចុះផ្សាយរបស់ Bangkok Post ។
នេះក៏ដោយសារតែការនាំចូលអាគុយមកពីជប៉ុនដើម្បីផលិតឡានអគ្គិសនីនៅថៃ នាំឲ្យតម្លៃឡានអគ្គិសនីនៅតែថ្លៃ ដូចនេះដំណោះស្រាយល្អ Honda សម្រេចចិត្តថាបើករោងចក្រនៅថៃផ្ទាល់តែម្តង ។
ក្រុមហ៊ុន Honda ប្រចាំប្រទេសថៃ បានឲ្យដឹងដែរថា ក្រុមហ៊ុននឹងផ្ដោតសំខាន់លើការផលិតរថយន្ដប្រភេទ អគ្គិសនីហាយប្រ៊ីត (Hybrid Electric Vehicle: HEV) និងរថយន្ដអគ្គិសនី (Battery Electric Vehicle) ព្រមទាំងព្យាករណ៍សម្រេចទិន្នផលលក់ឲ្យបាន ៨៥ ០០០ គ្រឿងសម្រាប់ឆ្នាំ ២០២១នេះ។
Honda ក៏បានប្រកាសតម្លៃផ្លូវការឡានអគ្គិសនី Honda HR-V e:HEV ថ្មីទាំង បីម៉ូដែល ចន្លោះពី $២៨ ៩៧៨ ទៅ $៣២ ៥៦០។
ប្រភព៖ Bangkok Post អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី