នេះជាឡានអនាគតនាឆ្នាំ ២០៥០ ដែលមានក្រុមហ៊ុនឡានល្បីៗចំនួន ៥ បានបញ្ចេញរូបរាងជាផ្លូវការនាពេលបច្ចុប្បន្ន វាជាឡានពិតៗ មិនមែនមានតែរូបគំនូរយកមកអួតគេនោះទេ ។ តើឡានអនាគតទាំងនេះទំនើបហើយឡូយជាងឡានបច្ចុប្បន្នត្រង់ណាខ្លះ ទៅតាមដានលម្អិតជាមួយ Advan Auto ទាំងអស់គ្នា។
1. Toyota Concept i
ចាប់ផ្តើមពីក្រុមហ៊ុនល្បីឈ្មោះនៅអាស៊ីយើងទៅមុនចុះ Toyota Concept i ឬ Toyota Yui ជាឡានអនាគត ដែល Toyota ឌីហ្សាញសម្រាប់ឆ្នាំ ២០៥០ ខាងមុខ ប៉ុន្តែវាត្រូវបានដាក់តាំងបង្ហាញរាងពិតៗឲ្យគេឃើញរួចមកហើយនៅក្នុងកម្មវិធី CES 2017 ។
Yui ជាឡានឆ្លាតវៃ បំពាក់ដោយ AI, Design បែប Cute Cute ផលិតឡើងដើម្បីជាជំនួសការផ្ទាល់ខ្លួនរបស់អ្នកបើកបរ ។
ការឌីហ្សាញ Concept i ទាំងក្នុងទាំងក្រៅពោរពេញដោយពណ៌ស៊ីជម្ពូរស្រស់ឆើតឆាយ បំពាក់ដោយ AI ដែលអាចនិយាយឆ្លងឆ្លើយជាមួយមនុស្ស ព្រមទាំងជួយការងារផ្សេងនៅក្នុងឡានផងដែរ ដូចជាបញ្ជាមុខងារផ្សេងៗ ប្រាប់ព័ត៌មានទៅអ្នកបើកបរ ហើយ Concept i ក៏បានហក់លោតចូលសមរភូមិឡានបើកដោយស្វ័យប្រវត្តិផងដែរ ។
អ្វីដែលពិសេសសម្រាប់ Yui គឺវាបំពាក់ដោយ Biometric Sensor ដែលអាចចាប់យកព័ត៌មាននិងវិភាគពីអារម្មណ៍របស់មនុស្ស ប្រសិនបើ AI ដឹងថាម្ចាស់ឡានកំពុង SAD ដោយសារសង្សារសុំបែក វានឹងណែនាំវិធីសាស្ត្រមួយចំនួនដើម្បីកុំឲ្យយើងសេដខ្លាំងពេក ហើយជួយបើកឡានជំនួសយើង ជៀសវាងយើងបើកឡានបុកគេដើម្បីបន្ធូរអារម្មណ៍ ។
ក្រៅពីហ្នឹង Yui វាប្រៀបដូចជាមនុស្សអញ្ចឹង ដោយវាចេះទាក់ទងជាមួយឡានផ្សេងៗទៀតនៅលើដងផ្លូវ បើវាចាប់អារម្មណ៍ឡានមួយ វាឲ្យភ្នែកគេបែបនេះ [Insert Footage]។
2. Rolls Royce 103X
Rolls Royce 103X ជាឡានអនាគតមួយស្ថិតនៅក្នុងគម្រោង Vision 100 Next របស់ BMW Group ដោយម្តងនេះ Rolls Royce ប្រែកាយ ១៨០ ឌឺក្រេតែម្តង ពីឡាន Classic មកជាឡានអនាគត ។ ពីមុនយើងធ្លាប់ឃើញ Rolls Royce មានទ្វារ ៤ តែម្តងនេះ ដោយសារតែវាជាឡានបើកដោយស្វ័យប្រវត្តិ អញ្ចឹង Rolls Royce សម្រេចចិត្តដកទ្វារមុខចេញតែម្តង ដើម្បីយក Space ឲ្យទូលាយជាងមុន ដោយយើងឃើញនៅខាងក្នុងនេះ មិនមានលេងម៉ូឌសិល្បៈអ្វីច្រើនដូចមុនទេ គឺវាមានតែអេក្រង់ធំមួយ ហើយកៅអីក្រោយគេប្តូរទៅដាក់សាឡុងធំមួយតែម្តង ដើម្បីឲ្យយើងមានអារម្មណ៍ថាដូចអង្គុយក្នុង KTV អូ! ច្រឡំដើម្បីឲ្យយើងមានអារម្មណ៍ថាដូចអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ ។
Rolls Royce 103X អាចបើកបានទាំងទ្វារ និងដំបូលឡើងលើ ទៅព្រមគ្នាតែម្តង ដើម្បីសម្រួលដល់ការចូលឡានកាន់ងាយស្រួលជាងមុន មិនបាច់ពិបាកអោបក្រោបឲ្យឈឺឆ្អឹងខ្នងទេ ហើយអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍នោះ គឺវាអត់មានបញ្ចេញកង់ដូច Rolls Royce នាពេលបច្ចុប្បន្ននេះទេ មូលហេតុដែលគេធ្វើគម្រប់គ្របកង់នេះ ដោយសារគេធ្វើឲ្យវាមើលទៅ Clean Minimize ឬនិយាយឲ្យស្រួលស្តាប់ថា ស្រឡះមុខស្រឡះមាត់ ហើយវាក៏ជួយពង្រឹង Aerodynamic ដើម្បីឲ្យខ្យល់ហូរកាត់ឡានបានល្អ ។
ឡានមួយនេះ ចែ Blondie គាត់បាន Review រួចហើយ នៅខាងមុខនេះ គេមានកន្លែងឲ្យយើងដាក់វ៉ាលីបាន ១ គូ ហើយ Rolls Royce ក៏អត់ចោលស្តាយ៍ចាស់ដែរ គឺឆ្លៀតបង្កប់ឆ័ត្រ ១ ដើមនៅក្នុងទ្វារនេះ ។
ថ្វីត្បិតថាឡាននេះចេញរូងរាងជាផ្លូវការ តែយើងក៏អត់ទាន់ដឹងថាថ្ងៃណាគេចេញលក់ដែរ តែជួយចុច Follow Page និង Subscribe Channel Advan Auto ទុកឲ្យហើយទៅ គេចេញលក់ពេលណា ខ្ញុំនឹងទិញវាយកមក Review តែម្តង ។
3. BMW Vision 100 Next
គម្រូឌីហ្សាញរបស់ BMW Vision 100 Next វាប្រហាក់ប្រហែលគ្នានឹង Rolls Royce ដែរ ដោយសារ ២ នាក់នេះជាបងប្អូនរស់ក្រោមដំបូលផ្ទះតែមួយ ហើយក្រៅពីនេះ BMW ក៏បានបញ្ចេញ Mini Vision 100 Next និង BMW Motorrad នៅក្រោមប៉ាតង់យានយន្តនៃថ្ងៃអនាគតរបស់ខ្លួន ។
BMW Vision 100 Next ផ្តោតលើ Performance ក្នុងការបើកបរ ដោយគេផ្តោតទៅកញ្ចក់មុខនេះច្រើន ។
វា ខុសពីគេត្រង់ថា នៅខាងក្នុងឡានអត់មានអេក្រង់បង្ហាញព័ត៌មានដូចគេ ដោយ BMW បានប្រើកញ្ចក់ឡានធំនេះជាអេក្រង់បង្ហាញព័ត៌មានជំនួសវិញ ។ គេធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងដូចទេវតាអញ្ចឹង យើងមើលធ្លុះថា នៅខាងមុខមានឧបស័គ្គអ្វីខ្លះ ដោយឡានវានឹងបង្ហាញរូបភាពសិប្បនិម្មិតនៅក្នុងកញ្ចក់មុខនេះ ។
រូបរាងរបស់វាស្រោបដោយអេក្រង់ Flexible OLED ដូចស្មាតហ្វូនអញ្ចឹង ដោយអេក្រង់នេះអាចបត់បែនរមូលចូលគ្នាដូចក្រដាសអញ្ចឹងដែរ ។ ដូចជាក់ស្តែងនៅផ្នែកកង់មុខនេះ ពេលកង់បត់វានឹងរីកមាឌគម្របកង់ឡាន ហើយពេលឡានបែរចង្កូតត្រង់វានឹងរួមចូលវិញ ចំណែកភ្លើងក្រហមៗដែលយើងឃើញនេះ វាជាអេក្រង់ OLED ហ្នឹងឯង ។
BMW មួយនេះក៏ជាឡានក្នុងក្តីស្រមៃរបស់ Admin ផងដែរ ចឹងជួយ Follow Page និង Subscribe Channel Advan Auto មួយទៅ ចាំ admin ទិញវាមក Review តែម្តង ។
4. Mercedes Benz EQ Silver Arrow
បើនិយាយរឿងអនាគតបច្ចេកវិទ្យា Mercedes Benz អត់ដែលដើរក្រោយទេ ដូចជាស្តែង EQ Silver Arrow នេះអញ្ចឹង វាជាឡានអនាគតដែលប្លែកខុសស្រឡះពីគេម្តង ។ វាមានតួខ្លួនវែងប្រមាណ ៥.៣ ម៉ែត្រ តែមានទទឹងតែ ១ ម៉ែត្រទេ ហើយមានតែ ១ កៅអីប៉ុណ្ណោះសម្រាប់អង្គុយ ។
វាជា Concept ឡានប្រណាំងនៅថ្ងៃអនាគត ហើយដោយសារវាមានតួខ្លួនវែង ស្រួចឆ្លើមបែបនេះហើយបានជាគេហៅវាថា Mercedes Benz EQ Silver Arrow ។
ឡានអនាគតមួយនេះបំបែកការឌីហ្សាញចេញពីឡានប្រណាំងសេរីចាស់របស់ Mercedes ដែលបំពាក់ម៉ាស៊ីន ១២ ស៊ីឡាំងកាលពីឆ្នាំ ១៩៣៧ ធ្លាប់ប្រណាំងឈ្នះក្នុងកម្មវិធី Grand Prix Racing Car ។
EQ Silver Arrow ជាឡានអគ្គីសនី ដែលបំពាក់អាគុយកម្លាំង 80KWH អាចរត់បានចម្ងាយ 400km ពេលសាកអាគុយពេញ និងផលិតកម្លាំងបាន 550KW ដែលប្រហាក់ប្រហែលនឹង 700 សេះជាង ។
រូបរាងបែបនេះ ការឌីហ្សាញបែបនេះ Mercedes Benz ហៅវាថា Opposite of Cool and Hot Design ។ [ Insert Vanda Music]
តួខ្លួនរបស់វាហ៊ុំព័ទ្ធដោយអេក្រង់ LED ដែលបង្ហាញនិម្មិតសញ្ញា EQ នៅខាងមុខនេះ អមជាមួយនឹងអំពូល Led ដែលអូសកាត់ជុំវិញខ្លួនវា ។
នៅខាងក្នុង មានបំពាក់អេក្រង់ធំមួយ ដែលផ្តល់រូបភាពផ្លូវជាលក្ខណៈ 3D ដើម្បីជំនួយដល់ការប្រណាំងឡាន ហើយចង់បញ្ជាក់បន្តិចឡានហ្នឹងអត់មានទ្វារទេ គឺថាចង់ចូលឡាន ត្រូវលោតចូលពីខាងលើតែម្តង ។
5. Audi AI:CON
Audi AICON ឬ Audi AI:CON ជាឡានដែលមានទ្វារ ៤ បើកបញ្ច្រាស់គ្នា ដោយ Audi ផ្តោតលើ ៤ ចំណុចធំៗគឺ Space/Form/Function និង Interior ។
យើងនិយាយពី Space ឬក៏ភាពទូលាយរបស់ឡាននេះទៅមុន ។ Audi បញ្ជាក់ថា AICON ជាឡានអនាគតដំបូងបំផុតដែលបំពាក់កាបីនដូចយន្តហោះលំដាប់ First Class អញ្ចឹងដែរ អមជាមួយការដេគ័រពីឈើប្រណិតបែប Classic ឡាយឡំជាមួយកៅអីទំនើប បំពាក់ដោយភ្លើង Romantic ដូចនៅក្នុងក្លឹបអញ្ចឹង ហើយខាងក្នុងហ្នឹង វាមានអេក្រង់វែងមួយសម្រាប់បង្ហាញព័ត៌មាន ស្វាគមន៍ម្ចាស់ឡាន ទុកប្រើសម្រាប់ការកម្សាន្តជាដើម។
ត្រឡប់មកការឌីហ្សាញនៅខាងក្រៅវិញ វាបំពាក់ដោយ 3D Pixel ចំនួន ៦០០ គ្រាប់ នៅផ្នែកខាងមុខនិងខាងក្រោយនេះ ។
អញ្ចឹង 3D Pixel ទាំងអស់នេះក្រៅតែពីប្រើជំនួស ភ្លើងស្តុបមុខក្រោយ វាក៏អាចបង្ហាញជារូបភាព គំនូរជីវចល និងព័ត៌មានផ្សេងៗផងដែរ ។
អ្វីដែលយើងមិនអាចមើលរំលងមួយទៀតគឺវាជាឡានអគ្គីសនីដែលអាចធ្វើការដោយស្វ័យប្រវត្តិមិនថាការបើកបរ ឬក៏សាកអាគុយទេ ។ អញ្ចឹងពេលវាបើកដល់កន្លែងសាកអាគុយ វាចេះសាកអាគុយដោយខ្លួនឯង មិនបាច់ពិបាកមនុស្សទាញឆ្នាំងសាកមកសាកទេ ។
ការសាកអាគុយ ៣០ នាទីវាអាចឡើងថាមពលដល់ ៨០% ហើយអាគុយ ១ ពេញអាចជិះបានដល់ទៅ 800Km ឯណោះ ។
ទស្សនាវីដេអូ
………………………………………………………………
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា