តាមរយៈខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ចុះនៅថ្ងៃទី ២ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះបានពាំនាំមកជាមួយនឹងខ្លឹមសារ ៥ចំណុចស្ដីពីការអនុវត្តប្រមូលពន្ធ និងអាករនាំចូលលើយានយន្ដ ដែលមានដូចជា ការផ្អាកនូវសកម្មភាពបង្រ្កាបយានយន្ដនៅក្នុងតំបន់មួយចំនួនចាប់ពីពេលនេះរហូតដល់បំណាច់ឆ្នាំ ២០២១។

ចំពោះម្ចាស់យានយន្ដមានឆ្នាំផលិតក្រោម ២០២១ មានចង្កូតឆ្វេង និងជ្រកក្រោមផ្លាកលេខផ្សេងៗ ហើយមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធបានទាន់ពេលវេលា អាជ្ញាធរ នឹងធ្វើការលើកទឹកចិត្ត ដោយបន្ធូរបន្ថយពន្ធ ១០% នៃប្រាក់ពន្ធអាករសរុបដែលត្រូវបង់ ដែលការបន្ធូរបន្ថយនេះមានសុពលភាពត្រឹមថ្ងៃទី ៣០ខែធ្នូឆ្នាំ ២០២១ ហើយចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃការបង់ពន្ធ ការបង់ពន្ធត្រូវបានគិតជាធម្មតាពុំមានការបន្ធូរបន្ថយឡើយ។ មួយវិញទៀតសម្រាប់ឡានចង្កូតស្ដាំ ម្ចាស់ឡានត្រូវតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក ១០% ព្រមទាំងត្រូវកែចង្កូតរថយន្ដឲ្យបានរួចរាល់មុនថ្ងៃផុតកំណត់បង់ពន្ធ ទើបម្ចាស់រថយន្ដអាចមកទទួលបង្កាន់ដៃ និងលតាបត្របង់ពន្ធពីមន្ដ្រីគយបាន។
នៅក្នុងខ្លឹមសារសេចក្ដីជូនដំណឹងក៏បានបញ្ជាក់ច្បាស់ដែរថា ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ តទៅអាជ្ញាធរនឹងធ្វើការចុះបង្ក្រាបយានយន្ដដែលគ្មានពន្ធ និងតម្រូវឲ្យធ្វើការបង់ពន្ធ បូកជាមួយនឹងប្រាក់ផាកពិន័យតាមលិខិតបទដ្ឋានជាធរមាន រីឯរថយន្ដចង្កូតស្ដាំដែលចាប់បាននឹងត្រូវកំទេចចោល ឬដោះបំបែកធ្វើជាគ្រឿងបន្លាស់។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់