យោងតាមគោលនយោបាយ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” ដែលទើបតាមបានអនុម័តកាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងគិតគូររៀបចំការសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីនៅតាមបណ្ដារាជធានី ខេត្តហើយ ដោយកាលពីថ្ងៃទី ១៥ កន្លងទៅ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយមន្ត្រីជំនាញ បានចុះសិក្សាលើលទ្ធភាពដំឡើង ទីតាំងស្ថានីយសាករថយន្តអគ្គិសនី ក្នុងខេត្តបាត់ដំបង និងសៀមរាប។

រូបភាព៖ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ដ្រីជំនាញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីក្នុងខេត្តសៀមរាប
ក្នុងនោះដែរ ក្រសួងក៏កំពុងរៀបចំគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី(EVs) ដោយ ការធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ ឡានអគ្គិសនី (EVs) នៅកម្ពុជា ដូចជា ស្ថានីយសាករថយន្តអគ្គិសនី កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយព្រមជាមួយនឹងការធានាគុណភាពរថយន្ដអគ្គិសនីដែឡនាំចូលមកមកលក់ក្នុងប្រទេសកម្ពុជាផងដែរ។

រូបភាព៖ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ដ្រីជំនាញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីក្នុងខេត្តបាត់ដំបង
លើសពីនេះទៅទៀត តាមរយៈការស្នើរសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា UNDP គ្រោងផ្តល់ជូនស្ថានីយសម្រាប់សាកឡានអគ្គិសនីចំនួន៥ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះមាន ២ទីតាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីជាអំណោយលើកទឹកចិត្ត និងជាការទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋឲ្យប្រើប្រាស់ឡានអគ្គិសនីផងដែរ។

រូបភាព៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជួបសំណេះសំណាលពីគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា
ប្រភព៖ MPWT អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី