កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ថល្បីឈ្មោះ Ford ទើបតែបានប្រកាសបង្ហាញរថយន្ដសេរីថ្មីរបស់ខ្លួន Ford Ranger សេរីឆ្នាំ ២០២២។
បើក្រឡេកមើលទៅភាពខុសគ្នារវាង Ford Ranger សេរីថ្មីនេះ និង Ford Ranger សេរីចាស់ គេសង្កេតឃើញថា សេរី ២០២២ មានរាងសាច់ដុំ មាំទាំ និងមាឌក្រាស់ជាងសេរីមុន។

រូបភាព៖ Ford Ranger WildTrak 2022 (Source: CNET)
សម្រាប់ប៉ែកម៉ាស៊ីនវិញ Ford បាននាំមកនូវម៉ាស៊ីន V6 ដែលមានពីរជម្រើសទាំង ម៉ាស៊ីនសាំង និងម៉ាស៊ូត អមមកជាមួយប្រអប់លេខ ១០ វគ្គអូតូ។
រីឯបរិក្ខារផ្នែកខាងក្នុង វាបានបំពាក់មកជាមួយអេក្រង់កម្សាន្ដ Touch Screen មាន ជម្រើស ទំហំ ១០.១ អ៊ីញ ដល់ ១៥.៥ អ៊ីញ ព្រមជាមួយនឹងប្រព័ន្ធបញ្ជាឡានសម្បូរបែប ដែលសុទ្ធតែប្រើ touch screen មិនមែនជាប៊ូតុងទេ។

រូបភាព៖ ផ្នែកខាងក្នុង Ford Ranger 2022 (Source: CNET)
Ford Ranger 2022 មានច្រើនជម្រើសគឺ XL, XLS, XLT, Wildtrak និង Ranger Sport ។
Ford បានបន្ថែមទៀតថា សម្រាប់ដំណើរការផលិតនឹងចាប់ផ្ដើមដំបូងគេ នៅរោងចក្រក្នុងប្រទេសថៃ និងនៅរោងចក្រអាហ្រ្វិកខាងត្បូង រីឯកាលបរិច្ឆេទបង្ហាញមុខ និងតម្លៃ Ford មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។

រូបភាព៖ Ford Ranger 2022 (Source: CNET)
ប្រភព៖ CNET អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី