ក្រុមហ៊ុនយក្សពីរ នៃវិស័យផលិតយានយន្ដ Hyundai Motor Group និង LG Energy Solution បានចាប់ដៃសហការគ្នាកាលពីខែ កក្កដា ឆ្នាំ២០២១ បង្កើតជាក្រុមហ៊ុនផលិតអាគុយឡានអគ្គសនីធំមួយមានឈ្មោះថា PT HKML battery Indonesia ជាមួយនឹងការវិនិយោគជាទឹកប្រាក់ចំនួន 1.1 ពាន់លានដុល្លារ ដែលពេលនេះកំពុងតែចាប់ផ្ដើមដំណើរការសាងសង់របស់ខ្លួនលើទឹកដីប្រទេស ឥណ្ឌូនេស៊ីហើយ។
ការសាងសង់រោងចក្រនេះត្រូវបានគេសន្មតថានឹងរួចរាល់នៅឆមាសទី ១ នៃឆ្នាំ ២០២៣ នឹងចាប់ផ្ដើមដំណើរការផលិតរបស់ខ្លួននៅដើមឆ្នាំ ២០២៤។ រោងចក្រនេះនឹងផលិតនូវថាមពល 10GWh ពីអាគុយ NCMA Lithium-ion ក្នុងមួយឆ្នាំៗ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការផលិតឡានអគ្គិសនី 150, 000 គ្រឿង។

កាលពីពេលថ្មីៗនេះផងដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានមានប្រសាសន៍ថា នេះគឺជាជំហានមួយដែលជួយឲ្យ ឥណ្ឌូនេស៊ី ក្លាយជាប្រទេសនាំមុខគេមួយនៃវិស័យផលិតអាគុយឡានអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាការទាញយកសក្ដានុពលធនធានធម្មជាតិនៃ រ៉ែនីកែលដែលមានក្នុងប្រទេសនេះផងដែរ ។
ប្រភព៖ Just Auto ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី