ដូចការសន្យាក្នុងបទបង្ហាញមុខ Cybertruck កាលពីប៉ុន្មានឆ្នាំមុន លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla ថ្មីៗនេះ ទើបតែបានបញ្ចេញលក់ផលិតផលថ្មីរបស់ខ្លួន នោះគឺ ម៉ូតូអគ្គិសនីកង់បួន Tesla ឬ Cyberquad ដែលជារបស់លេងថ្មីមួយសម្រាប់កុមារ ។
ម៉ូតូអគ្គិសនីកង់បួន ឬ ATV នេះអាចប្រើប្រាស់បានសម្រាប់កុមារពីអាយុ ៨ឆ្នាំឡើងទៅ វាអាចទ្រទ្រង់ទម្ងន់ធ្ងន់បំផុត ត្រឹម 68kg។
វាប្រើប្រាស់អាគុយប្រភេទ លីចូមអ៊ីយ៉ុង រត់បានចម្ងាយ ២៤ គីឡូម៉ែត្រ ដោយប្រើថាមពលអាគុយសុទ្ធ អាចបើកបានល្បឿន ១៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើប្រាស់រយៈពេល ៥ ម៉ោងសម្រាប់សាកអាគុយមួយពេញ។
រីឯរូបរាងរបស់វាវិញ ត្រូវបាន design ស្រដៀងនឹង Tesla Cybertruck ដោយវាមានរាងជ្រុងៗ មានទម្ងន់ខ្លួន ៥៥ គីឡូក្រាម តួខ្លួនធ្វើពីដែក រួមជាមួយនឹង បូមនិងរឺស័រដែលអាចលើកឡើងចុះបាន និង បង្វិលកង់ ៤ មុខក្រោយតែម្តង ។
គួរបញ្ជាក់ថា កូនម៉ូតូអគ្គិសនី ATV នេះមានតម្លៃ $១ ៩០០ ចំណាយពេលដឹកជញ្ជូនផ្ញើមកដល់ដៃអតិថិជនក្នុងចន្លោះពី ២ ទៅ ៤ សប្ដាហ៍ ដែលពេលនេះត្រូវបានអតិថិជនកុម្មង់ព្រោងព្រាតទុកធ្វើកាដូរឲ្យក្មេងៗ ។
ប្រភព៖ CNET អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម