Wigo កាលចេញដំបូងអង្រួនចិត្តអតិថិជនរបស់ Toyota មិនធម្មតាឡើយដែលរថយន្ដជប៉ុនថ្មីខ្លាញ់គោប្រើលក្ខណៈគ្រួសារមានតម្លៃក្រោម ២ម៉ឺនដុល្លារ ហាក់កម្រមានតែម្ដង។
បច្ចុប្បន្នម៉ូឌែល Wigo បានចេញលក់ស៊េរីឆ្នាំ២០២៥ របស់ខ្លួនហើយជាមួយតម្លៃនៅដូចមុនដដែលគឺ ១៩,៩០០ដុល្លារ។ ខណៈប្រភេទមួយទឹកស៊េរីឆ្នាំ២០២៣ នឹង ២០២៤ ដែលនៅភិនភាគមិនទាន់បាត់ខ្លិនខ្លាញ់គោផង ឃើញទីផ្សារដាក់លក់ជាហូរហែជាមួយតម្លៃខ្ទង់ ១៥,០០០ដុល្លារ ទៅក្បែរ ១៧,០០០ដុល្លារ អាស្រ័យលើ ភិនភាគឡាន នឹងការចរចារជាក់ស្ដែង។
Wigo បើទោះបីជាមានរូបរាងតូចច្រឡឹងបន្ដិច ប៉ុន្ដែក៏ជាឡានមួយដែលធន់ស្រួលប្រើ មិនមានភាពស្មុកស្មាយច្រើន ហើយងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ស្ថានភាពផ្លូវស្ទះ ព្រោះតូចនឹងខ្លីមល្មម ស្រួលក្នុងការបត់បែន ម្យ៉ាងសន្សំសំចៃខ្ពស់ នឹងចំណាយតិចក្នុងការថែទាំងផងដែរ។
ស្ថិតក្នុងប្រភេទឡាន Compact SUV បែបស្ព័រ ប្រើម៉ាស៊ីនតូចល្មមទំហំ ៣ស៊ីឡាំង ១.០លីត្រ អាចផលិតកម្លាំងបាន ៦៦សេះ បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអបលេខ (CVT) អាចថែមថយលេខដៃបាន ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រ ទៅ ៥លីត្រជាងប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
ចំពោះផ្ទៃខាងក្នុងប្រើកៅអីកាំម្ញៃ ២ជួរ អាចជិះបាន ៥នាក់ នឹងមិនជាសាមញ្ញពេកទេ ឃើញបំពាក់អេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ ៨អ៉ីង មានភ្ជាប់មុខងារ Apple CarPlay & Android Auto មានការម៉េរាក្រោយ ជំនួយដោយសេនស័រសម្រាប់ចូលចត ពោងសុវត្តិភាព ៦គ្រាប់ ហើយអ្វីដែលប្លែកភ្នែកនោះគឺមានមុខងារ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota wigo ចំណូលថ្មីមួយនេះ? តម្លៃប៉ុណ្ណឹងគិតចង់ពិចារណាដែរឬអត់? ក្រៅពី Toyota Wigo ប្រសិនបងប្អូនកាន់ខ្ទង់ ១៥,០០០ដុល្លារជាង អាចថាមានជម្រើសរថយន្ដអ្វីផ្សេងដែរឬអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែមអាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ