អ្នកទើបកាន់ចង្កូតឡានថ្មីៗមិនខុសអីពីក្មេងទើបចេះដើរទេ ច្បាស់ជាមានដួលខ្លះ ជាពិសេសនារីៗ ដូចនេះ Advan Auto សូមបង្ហាញជូននូវវិធីអនុវត្តន៍ងាយៗសម្រាប់អ្នកដែលចង់ពង្រឹងទឹកដៃ បើកឡានឲ្យបានប្រសើរជាងមុន និងប្រកបដោយសុវត្ថិភាព
1. រៀបគម្រោងទុកមុន
ប្រសិនបើអ្នកដឹកថាខ្លួនឯងត្រូវទៅណា សូមទាញ Google Map យកមកឆែកមើលផ្លូវមុន ថាផ្លូវណាដែលទូលាយងាយស្រួលឲ្យអ្នកបើកឡាននោះអ្នកនឹងមានការផ្ដោត និងមិនសូវបារម្ភរឿងបញ្ហាចរាចរណ៍ផ្សេងៗ ។
2. រក្សាគម្លៀតសុវត្ថិភាព
ក្បួនងាយស្រួលមួយសម្រាប់មាន់ថ្មីៗគឺ យកល្បឿនបើកបរមកចែកជា ២ អ្នកនឹងដឹងថាគួរទុកគម្លៀតប៉ុន្មានពីឡានខាងមុខ ។ឧទាហរណ៍ថាអ្នកបើកបរល្បឿន ៧០ km/h ដូចនេះអ្នកគួរទុកគម្រៀតសុវត្ថិភាពប្រហែល 35m ពីឡានខាងមុខ ។
3. រក្សាអារម្មណ៍ឲ្យនឹងនរ
បើកឡានថ្មីៗ អ្នកមិនគួរបែកអារម្មណ៍ទៅគិតអ្វីផ្សេងទេ ដូចនេះហាមប្រកែកគ្នាពេលបើកឡាន និយាយគ្នាលេងច្រើនពេក ឬចាក់ចម្រៀងឮៗ ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់ការផ្តោតអារម្មណ៍បាន ។
4. បើកឡានមួយៗ
បើកឡានតាមសម្រួល ពេលចង់បត់ឲ្យសញ្ញាសុំផ្លូវហើយចាំឲ្យឡានផ្សេងទៅមុខអស់ចាំប្តូរគន្លង ។ហើយចង់ វ៉ាសូមធ្វើវាឲ្យដូចជារ៉ូតខោ គឺវ៉ាម្តង ១ ឡាន ម្តង ១ឡាន។បើក្នុងករណីមិនច្បាស់ ពីស្ថានភាពផ្លូវខាងមុខគួរបន្ថយល្បឿន និងបើកយឺតៗ (ហាម Drift)
5. កុំមើលទេសភាពតាមផ្លូវច្រើនពេក
ការងាកមើលទេសភាពតាមផ្លូវច្រើនពេក អ្នកធ្វើឲ្យអ្នកភ្លេចខ្លួន នាំឲ្យមានគ្រោះថ្នាក់ ។ អ្វីដែលអ្នកគួរក្រឡេកមើលគឺផ្លូវនៅខាងមុខ ងាកមើលកញ្ចក់ក្រោយ ឆ្វេង ស្តាំ ។
ទស្សនាវីដេអូ៖
..................................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
គួរប្រើប៉ុង១ ឬប៉ុង២ មុនទិញត្រូវមើលចំណុចអ្វីខ្លះ? នេះជាគុណសម្បត្តិ នឹង គុណវិបត្តិ ឡាន Pick Up មួយទឹកនាំចូលស្រុកខ្មែរ
តស់! មកដឹងពីគុណសម្បត្តិ នឹងគុណវិបត្តិ Nissan Frontier បន្ដិចសិនមុនសម្រេចចិត្តទិញប្រើ ខណៈតម្លៃកាន់តែធូរថ្លៃគួរសម