យានដ្ឋានជួសជុលរថយន្ដ ស្ដង់ដារ ISO នៅកម្ពុជាពេលនេះបានបើកដំណើរការសាងសង់សាខាទី ៣របស់ខ្លួនហើយ

អ្នកទស្សនា
1257
0/ AKlasseAuto Promotion
2021-09-យានដ្ឋានជួសជុសលំដាប់_ISO_នៅកម្ពុជា_ចាប់បើកការដ្ឋានសាងសង់សាខាទី_៣.jpg

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ យានដ្ឋានជួសជុលរថយន្ដ A Klasse Auto បានធ្វើការសម្ភោធបើកដំណើរការ​ ការដ្ឋានសាងសង់  សាខាទី ៣របស់ខ្លួនគឺ  A Klasse Auto សាខាបឹងស្នោ បន្ថែមមួយទៀតហើយ គោលបំណងគឺដើម្បីជាការសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ឡានភាគច្រើនដែលពិបាកក្នុងការស្វែងរកយានដ្ឋានជួសជុល និងថែទាំដែលមានគុណភាព ប្រកបដោយស្ដង់ដារ អាចទុកចិត្តបាន ទាំងតម្លៃនិងគុណភាព។ 

រូបភាព៖ A Klasse Auto

គួរបញ្ជាក់ផងដែរថា A Klasse Auto មានផ្ដល់ជូននូវសេវាកម្មដូចជា ប្ដូរប្រេងម៉ាស៊ីន ជួសជុលប្រព័ន្ធម៉ាស៊ីន ជើងក្រោម វិភាគកំហូចរថយន្តដោយប្រព័ន្ធកុំព្យូទ័រ មានម៉ាស៊ីនតំរង់កង់ ម៉ាស៊ីនគាស់និងថ្លឹងសំបកកង់ តោន បាញ់ថ្នាំ សេវាកម្មជួសជុលតាមដងផ្លូវ  សេវាកម្មថែទាំ និង ជួលជុលរថយន្តគ្រប់ប្រភេទកំរិតស្តង់ដារ ISO ព្រមជាមួយនឹងជាងដែលមានជំនាញ និងបទពិសោធន៍ ផ្ដល់នូវទំនុកចិត្តខ្ពស់។ 

រូបភាព៖ A Klasse Auto

បច្ចុប្បន្ននេះ A Klasse Auto មានយានដ្ឋានជួសជុលចំនួន ២ សាខារួចមកហើយ ដែលសាខាទីមួយគឺ ស្ថិតក្នុងតំបន់ OCIC សង្កាត់ជ្រោយចង្វារ សាខាទីពីរគឺ A Klasse Auto សង្កាត់ទួលសង្កែ។ ហើយសាខាទី ៣នេះត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់រួចរាល់នៅចុងឆ្នាំ ២០២១នេះ។

រូបភាព៖ A Klasse Auto

បន្ថែមពីនេះទៅទៀត A Klasse Auto ក៏កំពុងតែមានគម្រោងក្នុងការបើកសាខាថ្មីជាបន្ដបន្ទាប់ទៀតក្នុងពេលខាងមុខនេះផងដែរ។  

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More