ក្រុមហ៊ុន ផលិតរថយន្ដអគ្គិសនីល្បីឈ្មោះ និងមានប្រជាប្រិយភាពជាងគេរបស់ចិន BYD ដែលកំពុងប្រកួតប្រជែងប្រកៀកប្រកិតគ្នា ជាមួយ Tesla ថ្មីៗទើបតែបានប្រកាសថានឹងចេញ កូនឡានអគ្គិសនីម៉ូដែលថ្មី BYD Dolphin សេរីឆ្នាំ ២០២៣ រូបរាងស្អាត តូចច្រឡឹង និងថាមពលខ្លាំងជិះបានឆ្ងាយ មិនចាញ់ ឡានអគ្គិសនីប្រណិតផ្សេងៗ។
BYD Dolphin 2023 នេះ ជាឡានអគ្គិសនីប្រភេទ compact hatchback ប្រើ e-platform 3.0 របស់ BYD និង ថ្មបច្ចេកវិទ្យា LFP Blade Batteries ស្ដើងរបស់ BYD ថាមពល ៤៤.៧ kWh អាចបើកបរបានចម្ងាយ ៤២០ គម រាល់ពេលសាកពេញម្ដង និងដំណើរការដោយប៉ុងមុខ (FWD) ជាមួយម៉ូទ័រអគ្គិសនី ២ ជាន់បានពី ០ ទៅ ១០០គម/ម៉ ក្នុងរយៈពេល ១០ វិនាទី ។
រូបរាងរបស់វារចនាជាមួយ “Marine Aesthetics Design” បណ្ដោយ ៤ ម៉ែត្រ, ទទឹង ១.៧ ម៉ែត្រ, កម្ពស់ ១.៥ ម៉ែត្រ។ មាន ៣ ពណ៌ផ្កាឈូក (Pupu pink), ប្រផេះ (Beibei Grey), លឿង (cheese yellow), ខៀវ (surfing blue), ប្រផេះចាស់ (Atlantis Grey), ពណ៌ត្រាវ (Taro purple) និង ខ្មៅ។
ផ្នែកខាងក្នុងត្រូវបានរចនាមានផាសុកភាព និងទូលាយ ជាមួយចង្កូតផតក្រោមបន្ដិច មានប៉ូតុងបញ្ជាមុខងារច្រើន (flat bottom multi-functional steering wheel), អេក្រង់កុងទ័រ Digital LCD ទំហំ ៥ អិង, និង អេក្រង់កម្សាន្ដ Digital Touchscreen ទំហំ ១២.៨ អិង ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀត ដូចជា Front parking radar, electric exterior mirrors, seatbelt warning light ជាដើម ព្រមជាមួយមុខងារបើកបរ ៤ ដូចជា energy saving mode, snow mode, sport mode និង comfort mode ។
តាមការឲ្យដឹងពី Car News China ថា BYD Dolphin 2023 និងមានវត្តមានក្នុងទីផ្សារប្រទេស ចិនមុនគេ ក្នុងតម្លៃចន្លោះពី ១៦៧០០ ដុល្លារ ទៅ ១៩៦០០ ដុល្លារ។
អត្ថបទ៖ Andra
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម