នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC ទើបតែបានសម្រេច ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ចំនួន ៥ ដែលក្នុងនោះមានក្រុមហ៊ុនមួយមានគម្រោងវិនិយោគបង្កើតរោងចក្រ ផ្គុំ និងដំឡើងរថយន្ដ នៅរាជធានីភ្នំពេញ។
ក្រុមហ៊ុនវិនិយោគទុនបង្កើតរោងចក្រ ផ្គុំ និងដំឡើងរថយន្ដថ្មីនេះ មានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd ដែលគ្រោងដាក់ទីតាំងសាងសង់រោងចក្រនេះ នៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ជាមួយនឹងទុនជាទឹកប្រាក់ ៣៦.៧ លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនបានបង្ហាញព័ត៌មានលម្អិត ពីពេលទំហំនៃការ ផលិត ម៉ូដែលរថយន្ដ និង ពេលវេលានៃការសាងសង់ ព្រមទាំងដាក់ដំណើរការរោងចក្រនៅពេលណានៅឡើយទេ គ្រាន់តែបានឲ្យដឹង ថា វាអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុកបាន ១៥០ នាក់។
គួរបញ្ជាក់ផងដែរថា នេះគឺជារោងចក្រផ្គុំនិងដំឡើងរថយន្ដទី ៦ ហើយដែលបានឈានជើងមកវិនិយោគ លើទឹកដីកម្ពុជា ដែលក្រុមហ៊ុន ៥ ទៀតមានដូចជា ក្រុមហ៊ុន HGB Motor, ក្រុមហ៊ុន EM Automobile Co., Ltd., ផ្ដោតលើរថយន្ដធុនធ្ងន់, ក្រុមហ៊ុន K (CAMBODIA) CO., LTD ផ្ដោតលើរថយន្ដ ISUZU, ក្រុមហ៊ុន GTV MOTOR CO., LTD ផលិតរថយន្ដចិនម៉ាក SOUEAST, FAW និង DONGFENG និង ក្រុមហ៊ុន RMA Cambodia ដែលទើបតែសម្ភោធបើកដំណើរការរោងចក្រតដំឡើងឡាន Ford ក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅ ដែលនេះជាមោទនភាពមួយ បង្ហាញថាវិស័យឧស្សាហកម្មយានយន្ដក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែរីកដុះដាលជាលំដាប់។
អត្ថបទ៖ Andra
ធូរថ្លៃគួរឲ្យចាប់អារម្មណ៍ Honda City 2021-2022 នៅខ្ទង់ 2ម៉ឺនបន្ដិច នឹងល្បីថាសាំង 1លីត្រជិះបាន 20គីឡូម៉ែត្រ
កាន់ 3ម៉ឺនដុល្លារជាង ចង់ជិះឡាន Pick Up ឆ្នាំខ្ពស់អាចមើល Nissan Navara មួយនេះបាន ចាយរាងមិនធម្មតាឡើយ
អបអរសាទរ KNN Cambodia ក្នុងការទទួលបានសិទ្ធផ្ដាច់មុខនូវការនាំចូល និងចែកចាយរថយន្ដល្បី Jetour មកកាន់ទីផ្សារប្រទេសកម្ពុជា
រថយន្តអគ្គិសនីប្រភេទ MPV លំដាប់អភិជនដែលកំពុងឈានមុខគេក្នុងទីផ្សារកម្ពុជា និងអាស៊ី
អបអរសាទរ KNN Cambodia ក្នុងការទទួលបានសិទ្ធផ្ដាច់មុខនូវការនាំចូល និងចែកចាយរថយន្ដល្បី Jetour មកកាន់ទីផ្សារប្រទេសកម្ពុជា
Toyota បញ្ចេញ GR Corolla 2025 ប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុន្ដែរអាចបង្កើតកម្លាំងសេះបាន 300 ក្បាលឯណោះ
Nissan Versa 2025 ក្លាយជាឡានថ្មី ដែលមានតម្លៃធូរបំផុតមួយនៅ អាមេរិក តម្លៃត្រឹមតែ 1 ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Toyota បញ្ចេញ Highlander 25th Anniversary Edition ដើម្បីគម្រប់ខួប 25ឆ្នាំ នឹងផលិតតែ 2,500គ្រឿងប៉ុណ្ណោះ