Colorado គឺជាឡាន Pick Up មួយម៉ូឌែលរបស់ Chevrolet ដែលជាឡានលំដាប់ក្រុមហ៊ុនយក្សរបស់អាមេរិក។ ហើយអ្វីដែល Advan Auto ចង់លើកយកមកនិយាយនៅថ្ងៃនេះគឺ Colorado ជំនាន់ទី២ ដែលផលិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។ ហើយចាប់ពីឆ្នាំ២០១៦ ឡើងទៅ Chevrolet បានធ្វើការផ្លាស់ប្ដូរ នឹងកែប្រែថ្មី បំពាក់សមត្ថភាពពិសេសៗផ្សេងបន្ថែមទៀតជាច្រើន ដើម្បីឲ្យ Colorado ក្លាយជាឡាន Pick Up ដែលខ្លាំងមិនចាញ់ឡានដឹករួមត្រកូលឡើយ។ នៅស្រុកខ្មែរយើងឃើញភាគច្រើនប្រើប្រភេទ Specs ដែលនាំចូលពីខាងប្រទេសថៃ។
មកគិតមកដល់ពេលនេះ សម្រាប់សេរីឆ្នាំ២០១២ ដល់២០១៥ តម្លៃស្លាកលេខនៅខ្ពស់គួរសមដែរចន្លោះពី 2ម៉ឺនដុល្លារស្ដើង ទៅ 2ម៉ឺនដុល្លារក្រាស់ អាស្រ័យលើឆ្នាំផលិត ពណ៌ Trim ឬ Option នឹងភិនភាគជាក់ស្ដែង។
១. ជាឡានដែលប្រើម៉ាស៊ីនម៉ាស៊ូត តែកម្លាំងខ្លាំងជាន់ស្ទុះ បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង (Duramax) ចំណុះ ២.៨លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៨០សេះ កម្លាំងរមួល ៣៤៦ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិកកង់ដោយ ប៉ុងមួយ (4x2) នឹងប៉ុងពីរ (4x4) មានជំនួយដោយប្រព័ន្ធ Central Locking និងកាប់ពីតាស់ផងដែរ។ ជាន់ស្ទុះបែបនេះ អាចរត់បានក្នុងល្បឿនជាអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីប្រេងសន្សំសំចៃគ្រាន់បើចន្លោះពី ៨លីត្រ ទៅ១០លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច។
២. ជើងក្រោមវិញមិនប្រើជន្ទាស់ដូច Pick Up ផ្សេងៗឡើយ ជាក់ស្ដែង Colorado បំពាក់ជាប្រព័ន្ធឯករាជ Independent Suspension ជំនួយដោយរឺស័រ Coil Spring នៅផ្នែកខាងមុខ នឹងខាងក្រោយប្រើជា Axle Beam ជាមួយនឹងរឺស័រ។ ជើងក្រោមប្រភេទនេះ ទោះបីជាដឹងទម្ងន់មិនបានច្រើនដូចប្រើជន្ទាស់ តែវាជួយកាត់បន្ថយការលាក់បានគ្រាន់បើ បើធៀបនឹង Pick Up ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញ បំពាក់ហ្វ្រាំងឌីសគៀបនៅកង់ខាងមុខ នឹងខាងក្រោយជាហ្វ្រាំងត្រលោគ ជំនួយដោប្រព័ន្ធ ABS ។
៣. រូបរាងស្អាតទាក់ទាញគួរសម ជាប្រភេទឡានមានជម្រើស ទ្វា២ នឹងទ្វា៤ ខាងមុខមានបំពាក់សំណាញ់បាណា អមដោយចង្កៀងប្រភេទ Halogen ជាមួយនឹងពិលកាង បើមើលទាំងមុខ នឹងក្រោយរូបរាងបែបនេះ ស្អាត់ម្យ៉ាងមិនជាស៊ាំភ្នែកឡើយ។
វាមានប្រវែង ៥៧១២ម.ម ទទឹង ១៨៨៧ម.ម កម្ពស់ ១៧៩០ម.ម ពីដីមកបាតឡាន១៩៥ម.ម នឹងទម្ងន់ ១៨០០គីឡូក្រាម ចំណែកទ្រុងខាងក្រោយវិញប្រវែង ១៥៧០ម.ម អាចដឹងទម្ងន់បាន ជិត៧០០គីឡូក្រាមផងដែរ។
៤. ខាងក្នុងមានកៅអី២ជួរ អាចជិះបានគ្នា៦នាក់ ទូលាយគួរសម តែក៏សូមបញ្ជាក់ផងដែរថា Colorado មានភ្ជាប់មកនៅជម្រើស Trim ឬ Option ៣ដូចជា៖ LS, LT, និង LTZ,។
បើជាប្រភេទ LTZ រត់ដោយប៉ុងពីរវិញឃើញមានបំពាក់នៅ កៅអីស្បែក ជំនួយដោយអេឡិត្រនិក, អេក្រង់ធំល្មមសម្រាប់ភ្ជាប់ជាមួយ Bluetooth កាម៉េរាក្រាយ មាន Sensor ២គ្រាប់ ជំនួយពេលចូលចត, Speaker ៦គ្រាប់ ពោងសុវត្ថិភាព ៦គ្រាប់, ប្រើចង្កៀងមុខប្រភេទគុជ HID ជាមួយពិលកាង នឹងស្ដុបក្រោយ LED ជាមួយនឹងដំបូលឃ្លុបក្រោយ, និងមានមុខងារមួយចំនួនបញ្ជាលើកដៃចង្កូតផងដែរ។
៥. ជារួមចំពោះ Colorado ឆ្នាំ២០១២ ដល់២០១៥នេះ បើនិយាយពីកម្លាំងវិញផ្លូវលំបាកនៅស្រុកខ្មែរល្មមៗ គឺមិនមែនជាឧបសគ្គរបស់វាឡើយ។ បូករួមទាំងកម្រិតស៊ីប្រេងសន្សំសំចៃ នឹងជើងក្រោមជិះស្រួលមិនសូវរលាក់ផង ឡានតម្លៃប្រហាក់ប្រហែលគ្នាពិបាកស៊ីដាច់ Colorado ណាស់។
គ្រាន់តែថា ចំពោះការរត់ល្បឿនជាមួយប្រព័ន្ធសុវត្ថិភាព Chevrolet បំពាក់មកតិចខ្លាំងមែនតែន គឺមានតែ ABS ប៉ុណ្ណោះចំណែកប្រព័ន្ធជំនួយផ្សេងៗដូចជា៖ BA, EBD, TC អីជាដើមមិនបានភ្ជាប់មកជាមួយឡើយ។
តែទោះជាយ៉ាងណា Colorado នៅតែជាឡាន pick up មួយដែលមានតម្លៃសមរម្យ កម្លាំងខ្លាំង ធន់ សន្សំសំចៃ ដែលអ្នកមានថវិកាខ្ទង់ ២ម៉ឺនដុល្លារជាងអាចពិចាណាបានក្នុងឆ្នាំ២០២២នេះ៕
ដោយ៖ BunSak
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
មិនធម្មតា 𝗗𝗘𝗘𝗣𝗔𝗟 𝗦𝟬𝟳 រថយន្តអគ្គិសនីដែលសុវត្ថិភាពខ្ពស់កម្រិតស្តង់ដា ទទួលបានការវាយពិន្ទុផ្កាយ 5 ក្នុងការធ្វើតេស្តសុវត្តិភាពដោយស្តង់ដា ពីប្រទេសអូស្រ្តាលី ANCAP
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
Kia Morning 2023 Specs កូរ៉េទំនើបខ្លាំងណាស់ រូបរាងក៏កាចដែរចំណែកតម្លៃវិញ កាន់ក្រោម 2 ម៉ឺនទិញជិះបាន
Rav4 ជាឡាន Compact SUV ដំបូងរបស់ Toyota ដែលពេញនិយមខ្លាំងនៅអាមេរិក ខណៈស្រុកខ្មែរមានប្រើច្រើនទីផ្សារក៏ល្អគួរសម
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ