Malibu 2014 រូបរាងអេម ហើយបញ្ជាឆេះពីចម្ងាយទៀត តែតម្លៃខ្ពស់គួរសម

អ្នកទស្សនា
496
0/ AKlasseAuto Promotion
Untitled-1.jpg

Malibu ជាពពួកឡាន Sedan របស់ Chevrolet នៅស្រុកខ្មែរសម្រាប់ជំនាន់ទី៨ ស៊េរីឆ្នាំ២០១៤ ដល់២០១៦ ហាក់មិនសូវសម្បូរច្រើនដូច ជំនាន់ទី៩ ឆ្នាំ២០១៧ឡើងនោះទេ។ ម៉ូឌែល Malibu អាចនិយាយបានថាជាប្រភេទឡានដែលផ្លាស់ប្ដូររូបរាងលឿនជាងក្រុមហ៊ុនឡានផ្សេងៗ។ ជាក់ស្ដែងដូចពពួកឆ្នាំ២០១៤នេះ ត្រឹមតែ៣ឆ្នាំប៉ុណ្ណោះក៏ ប្ដូររាងជាមួយជំនាន់ថ្មីបាត់ទៅហើយ ដូចនេះតម្លៃក៏ខ្ពស់ទៅតាមនឹងដែរ។

IMG_9770.jpg

សម្រាប់ស្រុកខ្មែរ ស៊េរីឆ្នាំ២០១៤ ដល់២០១៦ អាចចន្លោះពី ២៩០០០ដុល្លារ ទៅ ៣៣០០០ដុល្លារ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង ខណៈពពួកឆ្នាំ២០១៧ឡើងលើ ដែលជាជំនាន់ថ្មីស្លាកលេខខ្ទង់ ៣ម៉ឺនក្រាស់ប៉ុណ្ណោះ។

1280px-2013_Chevrolet_Malibu_rear_4.8.18.jpg

Malibu មានម៉ាស៊ីនច្រើនជម្រើស តែស្រុកខ្មែរប្រើពពួកម៉ាស៊ីនសាំង ទំហំ ៦ស៊ីឡាំង ចំណុះ៣.០លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបានដល់ទៅ ២៥០សេះ កម្លាំងរមួល ២១៤ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD អាចរត់ក្នុងល្បឿនអតិបរិមា ២០០គីឡូម៉ែត្រម៉ោង ជាមួយកម្រិតស៊ីសាំងខ្ទង់ ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ។

image.png

សម្រាប់ម៉ូឌែល Malibu នេះមានភាពខុសប្លែកគ្នាទាំងខាងក្នុង និងខាងក្រៅអាស្រ័យទៅលើ Trim ឬ Option ហើយស្រុកខ្មែរភាគច្រើនមាន ២ជម្រើស Option  ដូចជា៖ LT, LTZ។

និយាយរួមសម្រាប់ Option LTZ ផ្នែកខាងមុខមានបំពាក់ជាចង្កៀងប្រភេទគុជ HID អមដោយ daytime ជាមួយនឹងពិលកាង ហើយផ្នែកត្រឡោកកញ្ចក់មើលក្រោយក៏មានភ្លើងស៊េញូជា LED តូចៗផងដែរ ចំណែកស្ដុបក្រោយប្រើប្រភេទធម្មតា។

listing_main_2014_Chevrolet_Malibu_Front_2.jpg

ចូលមកខាងក្នុងវិញឃើញមានបំពាក់កៅអីស្បែក ២ជួរមានមុខងារកម្ដៅ ជំនួយដោយអេឡិចត្រនិច និង Memery seat​ មិនតែប៉ុណ្ណោះផ្នែកជាច្រើននៃផ្ទៃខាងក្នុងស្រោបដោយស្បែកផងដែរ។

DSC_0593-Custom-720x478.jpg

ក្រៅពីនឹងក៏មានបំពាក់ Smart key ប៉ូតុង Power អេក្រង់ធំ សម្រាប់បង្ហាញព័ត៍មាន និងបញ្ជាមុខងារជាច្រើនទៀត ដូចជា GPS កាម៉េរាក្រោយ សេនស័រមុខក្រោយជំនួយពេលចូលចត Speaker ប្រភេទ Primiem ប្រព័ន្ធហ្វ្រាំងអេឡិចត្រនិក ជាមួយពោងសុវត្ថិភាព១០គ្រាប់ និងកញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ជាមួយមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។

image.png

បើនិយាយពីមុខងារសុវត្ថិភាព ក្រៅពីប្រព័ន្ធហ្វ្រាំងសំខាន់ៗ សេនស័រមុខក្រោយក៏មានមុខងារដូជជា៖

ប្រព័ន្ធជំនួយពេលចូលចត Packing Assists

ប្រព័ន្ធផ្ដល់សញ្ជាពេលឡានបើកចាក់គន្លងផ្លូវ Land Departur Warming 

ប្រព័ន្ធផ្ដល់សញ្ជាចាប់ហ្វ្រាំងបន្ទាន់ ពេលមានឧបសគ្គនៅខាងមុខ Forward  Collison Alert ជាមើដ។

336364133_1394112211359968_5337686730803573457_n.jpg

សរុបមក Malibu ជំនាន់ទី៨ ឆ្នាំ២០១៤ ដល់ ២០១៦ នេះរូបរាងទាន់សម័យ ខាងក្នុងស្អាតមិនចាញ់ឡានលំដាប់ថវិកាខ្ពស់ៗឡើយ ចំណែកកម្លាំង និងភាពហាប់ណែនក្នុងការបើកបរ Malibu មិនធ្វើអោយអ្នកជិះខកចិត្តឡើយ។​ តែអ្វីដែលស្ទើចិត្តនោះគឺ តម្លៃ អាចនិយាយបានខ្ពស់គួរសមដែលត្រូវពិចារណាបន្ដិចហើយ។

339486728_775179487150681_126743572305039872_n.jpg

ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Chevrolet Malibu មួយម៉ូដែលនេះ? អាចចូលរួមចែករំលែក និងមតិយោបល់ ក្នុង Comment ខាងក្រោមនេះបាន៕

ដោយ៖ Bunsak

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More