Chevrolet Malibu 2019 មួយទឹកមែន ប៉ុន្ដែខ្លាញ់គោល្មមៗសុំខ្មាស់ ចាយរាងហើយសមត្ថភាពមិនធម្មតា សំខាន់កាន់តែ 2ម៉ឺនជាងទិញជិះបាន

អ្នកទស្សនា
64
0/ AKlasseAuto Promotion
Untitled-45-Recovered-Recoveredy.jpg

Malibu ជាប្រភេទឡាន Sedan រាងបែបស្ព័ររបស់ Chevrolet សម្រាប់រូបរាងបែបនេះដែរ​ គឺចាប់ពីស៊េរីឆ្នាំ ២០១៩ ដល់ ២០២១ ហើយស្រុកខ្មែរឃើញមានប្រើខ្លះដែរ ដែលភាគច្រើនជាឆ្នាំ២០១៩ ។ Malibu អាចថាជាឡានមួយទឹកឆ្នាំខ្ពស់ ដែលមានតម្លៃធូរគ្រាន់បើមួយ ម្យ៉ាងចយររាងសម្បើមណាស់ ហើយក៏ទំនើប នឹងកម្លាំងខ្លាំងផងដែរ។

119117594_3332509376833535_2873562247840100762_n.jpg

កាលចេញដំបូងថ្មីខ្លាញ់គោតម្លៃខ្ទង់ ៥ម៉ឺនដុល្លារឯណោះ ប៉ុន្ដែបច្ចុប្បន្ននេះស៊េរីថ្មីក្រោយៗលែងឃើញវត្តមានទៀតហើយ ខណៈពពួកឆ្នាំ ២០១៩ នឹង ២០២០ ប្រភេទមួយទឹកឃើញទីផ្សារដាក់លក់ចាប់ពី ២ម៉ឺនដុល្លារក្រាស់ ទៅ ៣ម៉ឺនដុល្លារស្ដើង អាស្រ័យលើ ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។

2019_Chevrolet_Malibu_LT_1.5L_(facelift),_rear_9.5.19.jpg

ឡានសញ្ញាបូករបស់ អាមេរិកមួយនេះ ឃើញប្រើស្រុកខ្មែរភាគច្រើនបំពាក់ម៉ាស៊ីន Turbo ៤ស៊ីឡាំង ២.០លីត្រ អាចផលិតកម្លាំងបានដល់ទៅ ២៥០សេះ និងកម្លាំងរមួល ២៦០ផោនហ្វីត រត់ដោយប្រអប់លេខ ៩វគ្គអូតូ បង្វិកង់ដោយប៉ុងមុខ FWD អាចរត់ល្បឿនបំផុតបានខ្ទង់ ២០០គីឡូម៉ែត្រ/ម៉ោង ជាមួយសមត្ថភាពជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេលត្រឹម ៦.៣វិនាទីប៉ុណ្ណោះ។ 

119235309_3332508450166961_8134799735577043105_n.jpg

ចំពោះកម្រិតស៊ីសាំងវិញ ហាក់សន្សំសំចៃគ្រាន់បើ ដែលជាមធ្យមខ្ទង់ ៨លីត្រ​ ទៅ ១០លីទ្រ ក្នុង១០០គីឡូម៉ែត្រ។

ក្រៅពីការឌីស្សាញរូបរាងស្លីម ទាក់ភ្នែក នឹងទាន់សម័យ ផ្ទៃខាងក្នុងក៏មិនធម្មតាដែរ បំពាក់កៅអីស្បែក ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាកអីវ៉ាន់បានច្រើនគួរសម។

IMG_7801.JPG

សម្រាប់ Option ខ្ពស់ៗវិញឃើញភ្ជាប់មកជាមួយ  ចង្កៀងគុជ LED ប្រភេទ Adaptive កៅអីជួរមុខជំនួយដោយអេឡិចត្រនិច នឹងមុខងារត្រជាក់ អេក្រង់ថាច់នៅចំកណ្ដាល អាចភ្ជាប់ជាមួយនិង កាម៉េរាក្រោយ Apple CarPlay Android Auto, Speaker ៩គ្រាប់ប្រភេទ Bose, Wireless Charge,  មុខងារបញ្ជាឆេះពីចម្ងាយ ពោងសុវត្ថិភាពជុំវិញរថយន្ដ សេនស័រមុខក្រោយជំនួយពេលចូលចតជាដើម។

image.png

បើនិយាយពីប្រព័ន្ធបច្ចេកវិទ្យាជំនួយពេលបើកបរវិញឃើញមានដូចជា៖ 

១/ ប្រព័ន្ធផ្តល់ដំណឹង និងទប់ចង្កូតក្នុងករណីរត់ខុសគន្លងផ្លូវ Land Departure Warning and Land Keeping Assist។

២/ ប្រព័ន្ធកំណត់ល្បឿនអូតូ Adaptive Cruise Control។

៣/ ប្រព័ន្ធចាប់ហ្រ្វាំងអូតូពេលមានឧបសគ្គ Pre-Colisoin System។

៤/ ប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងសំពាធខ្យល់គ្រប់កង់  Tires monitoring System។

៥/ ប្រព័ន្ធប្រាប់ដំណឹងពេលមានរថយន្តចង់វ៉ា រឺជែង blind Spot Monitor។ 

៦/ ប្រព័ន្ធប្រាប់ពីគ្រោះថ្នាក់ពេលបើកបរថយក្រោយ Rear Cross Traffic alert ជាដើម។

119089652_3332511533499986_5888377353483368514_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Chevrolet Malibu មួយនេះ? បងប្អូនដែលមានមតិយោបល់ ឬបទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

IMG_7799.JPG

 ដោយ៖ Bunsak

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More