ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន

អ្នកទស្សនា
207
0/ AKlasseAuto Promotion
Untitled-45-Recovered-yy.jpg

បើនិយាយពីឡានមួយទឹកសម្រាប់ស្រុកខ្មែរ គឺគេសម្ដៅដល់ពពួកឡានមួយទឹកនាំចូលពីក្រៅប្រទេស ពិសេសគឺពពួកឡានពី អាមេរិក នឹងតែម្ដង។ ខ្លះមួយទឹកថ្មីដូចខ្លាញ់គោ ខ្លះទៀតមួយទឹកអាយុកាល ៥ឆ្នាំ ខ្លះ ១០ឆ្នាំ នឹងខ្លះទៀតមួយទឹកក្បែរ ២០ឆ្នាំក៏មានដែរ។

EBZSONKVQFHEVNLX5J4XTBXURU.jpg

ហើយរថយន្ដមួយទឹកទាំងអស់នោះគឺភាគច្រើនដែរពេញនិយមជាងគេ ពពួកឡាន ជប៉ុន Specs អាមេរិក ដែលមានអាយុកាលចាប់ពីក្បែរ ១០ឆ្នាំចុងក្រោម ដែលស្រុកខ្មែរនិយមខ្លាំងណាស់ ព្រោះគុណភាពនៅល្អគ្រាន់បើ នឹងទំនើបគួរសម ម្យ៉ាងព័ត៍មាន នឹងប្រវត្តិរថយន្ដក៏ផ្ដល់បានគ្រប់គ្រាន់ ដែលអាចសមល្មមក្នុងការធ្វើសេចក្ដីសម្រេចចិត្តបាន។

image.png

ទោះបីជាយ៉ាងណាក៏ដោយ មិនថាឡានមួយទឹក ឬថ្មីខ្លាញ់គោឡើយ តែងតែមាននៅគុណសម្បត្តិ នឹងគុណវិបត្តិ រៀងៗខ្លួន។ ប៉ុន្ដែថ្ងៃនេះកម្មវិធី បទបង្ហាញរថយន្ដមួយទឹក សូមនិយាយតែឡានមួយទឹកសិន ដើម្បីកុំឲ្យវែងអន្លាយពេក។

image.png

ក. គុណសម្បត្តិរថយន្ដមួយទឹក

១/ តម្លៃធូរសមរម្យ នឹងសម្បូរជម្រើសម៉ូឌែលក្នុងការប្រើប្រាស់

២/ សម្បូរគ្រឿងបន្លាស់ នឹងតម្លៃធូរគ្រាន់បើ ម្យ៉ាងសម្បូរជាងជួសជុល។

៣/ ទីផ្សារលក់ចេញ ទិញចូល មានលំនឹងល្អគ្រាន់បើ នឹងមិនសូវខាត់ច្រើនឡើយ។

៤/ ចង់ប្រើឡានម៉ាស៊ីនធំកម្លាំងខ្លាំង ហើយធូរថ្លៃ មិនខ្វះទេពពួកឡានមួយទឹក។

៥/ ឡានមួយទឹកខ្លះដែលមានតម្លៃប្រហាក់ប្រហែលឡានថ្មី គឺថាចង់ទំនើបជាងឡានថ្មីទៅទៀត។

automotive-repair-two-garage-mechanics-working-on-vehicles-in-an-automotive-repair-shop-vehicles-up_t20_nREBrP.jpg

ខ. គុណវិបត្តិរថយន្ដមួយទឹក

១/ ចំណាយច្រើក្នុងការថែទាំ នឹងការរៀបចំ ម្យ៉ាងបញ្ហាកំហូអាចចធ្វើទុកញឹកញ៉ាប់ ព្រោះគ្រឿងបង្គំខ្លះក៏ដល់អាយុកាលត្រូវផ្លាស់ប្ដូរ។

២/ ឡានមួយទឹកចាស់ឆ្នាំមួយចំនួនធំ មិនសូវសន្សំសំចៃទេ ពិសេសរឿងស៊ីសាំងច្រើននឹងតែម្ដង។

៣/ ទិញមិនប្រយត្ន អាចប៉ះឡានស្ទើៗ ប្រើមិនស្រួល លក់ចេញខាត់ច្រើន នឹងចំណាយខ្ពស់ក្នុងការជួសជុល។

៤/ ​ពេលទិញប្រើ មិនមានការធានាក្នុងរយៈពេលវែងឡើយ យ៉ាងយូត្រឹម ១ខែ ក្រៅពីនឹងមានបញ្ហត្រូវរ៉ាបរងខ្លួនឯង។

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ ឡានមួយទឹក? ចុះគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ គ្រប់គ្រាន់ហើយឬនៅ? ចំណុចទាំងអស់នេះបងប្អូនដែលប្រើឡានមួយទឹកតែងជួបបញ្ហាអ្វីខ្លះដែរ? សម្រាប់បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

2001-toyota-camry-bat-104-677814901ff24.avif

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!  

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More