ចំពោះ Corolla ក្នុងបរិបទស្រុកខ្មែរអាចនិយាយបានថា មានការទទួលស្គាល់រួចជាស្រេចតែម្ដងចំណោះ គុណភាព នឹងភាពធន់នៃការប្រើប្រាស់។ គ្រាន់តែភាគច្រើន Corolla ហាក់មិនមានអ្វីទំនើបប្លែកច្រើនទេ ទោះបីជាឆ្នាំផលិត ខ្ពស់ៗដូចស៊េរីឆ្នាំ ២០១៤ ដល់ ២០១៦ នេះក្ដីបើធៀបនឹងរថយន្ដផ្សេងៗដែលមានឆ្នាំផលិតប្រហាក់ប្រហែលគ្នា។
Corolla មួយនេះទោះបីបច្ចុប្បន្នជាប្រភេទមួយទឹកមែន ប៉ុន្ដែក៏ធ្លាប់ជាឡានថ្មីខ្លាញ់គោប្រើស្រុកខ្មែរចេញពីក្រុមហ៊ុន Toyota ផ្ទាល់ផងដែរ។
ធន់សន្សំសំចៃ រូបរាងទាក់ផ្នែកស្លីមគ្រាន់បើ ប្រើម៉ាស៊ីនតូចល្មមទំហំ ៤ស៊ីឡាំង ១.៦លីត្រ អាចផលិតកម្លាំងបាន ១៣២សេះ កម្លាំងរមួល ១១៨ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD ។
ជាមួយកម្រិតស៊ីសាំងវិញ សន្សំសំចៃដូចអាព្រូសដែរចន្លោះពី ៦លីត្រ ទៅ ៧លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពនៃការបើកបរ។
ស្ថិនក្នុងឆ្នាំផលិតខ្ពស់ក៏ពិតមែន ប៉ុន្ដែ Toyota ហាក់មិនទាន់មានចិត្តទូលាយដល់ Corolla ឡើយគឺថានៅប្រើ កៅអីធម្មតា ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។
សម្រាប់ពពួកឆ្នាំ ២០១៤ ឡើងទៅទាំងរូបរាងខាងក្រៅ នឹងបរិក្ខាខាងក្នុងត្រូវបានផ្លាស់ប្ដូរថ្មី ជាមួយនឹងតាប់ឡូផ្នែកខាងមុខ កៅអីចង្កូតដៃទ្វាថ្មីទាំងស្រុងតែម្ដង មើលទៅស្អាតជាងមុនច្រើន។
បើជាប្រភេទ Trim ឬ Option ខ្ពស់ៗវិញឃើញមានបំពាក់បន្ថែមប្រព័ន្ធ Smart Key បូតុង Power Stat ពោងសុវត្ថិភាព ៦គ្រាប់ អេក្រង់ថាច់អាចប្រើ Bluetooth មានការមេរ៉ា ជាមួយនិងសេនស័រ៦គ្រាប់ជំនួយពេលចូលចត កញ្ចក់ខ្ដោបអូតូ មុខងារបញ្ជាលើដៃចង្កូត ជាដើម។
ចំពោះតម្លៃវិញបច្ចុប្បន្នឃើញទីផ្សារដាក់លក់ខ្តង់ ១ម៉ឺនដុល្លារក្រាស់ ទៅ ២ម៉ឺនដុល្លារបន្ដិច អាស្រ័លើ ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។ ដែលតម្លៃនេះអាចនិយាយបានថា ចង់ធូរថ្លៃ ឬប្រហាក់ប្រហែលពពួក Prius 2010 Option ខ្ពស់ក្រដាស់ពន្ធស្រុកខ្មែរផង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Corolla មួយទឹកថ្មីខ្លាញ់គោស្រុកខ្មែរ ស៊េរីឆ្នាំ ២០១៤ ដល់ ២០១៦ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
មួយទឹកខ្លាញ់គោស្រុកខ្មែរ Corolla 2014-2016 ចង់ធូរថ្លៃជាង Prius 2010 ហ្វេន Corolla យល់មិចដែរតម្លៃប៉ុណ្ណឹង
វត្តមានផ្លូវការនៃរថយន្តស៊េរីថ្មី Maxus G70 បានមកដល់ប្រទេសកម្ពុជាហើយ
Chevrolet Malibu 2019 មួយទឹកមែន ប៉ុន្ដែខ្លាញ់គោល្មមៗសុំខ្មាស់ ចាយរាងហើយសមត្ថភាពមិនធម្មតា សំខាន់កាន់តែ 2ម៉ឺនជាងទិញជិះបាន
Camry ឆ្លាម! បច្ចុប្បន្នតម្លៃឡើងគោកមិនរួច ចុះទឹកក៏មិនរួច ប៉ុន្ដែបើប៉ះឡានស្អាតប្រើដាំខ្ទឹមតែម្ដង តម្លៃប៉ុណ្ណឹងគិតមិចដែរ
Chevrolet Malibu 2019 មួយទឹកមែន ប៉ុន្ដែខ្លាញ់គោល្មមៗសុំខ្មាស់ ចាយរាងហើយសមត្ថភាពមិនធម្មតា សំខាន់កាន់តែ 2ម៉ឺនជាងទិញជិះបាន
Camry ឆ្លាម! បច្ចុប្បន្នតម្លៃឡើងគោកមិនរួច ចុះទឹកក៏មិនរួច ប៉ុន្ដែបើប៉ះឡានស្អាតប្រើដាំខ្ទឹមតែម្ដង តម្លៃប៉ុណ្ណឹងគិតមិចដែរ
ល្បី Ford ផលិតក្នុងស្រុកធូរថ្លៃ មកមើល Ranger Raptor 2022 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោម្ដង ចាយរាងអំណាច តម្លៃវិញក៏ធូរច្រើនដែរ
ចង់ជិះឡានមួយទឹកគួរដឹងពី គុណសម្បត្តិ នឹង គុណវិបត្តិ ទាំងនេះសិន