ឆ្លាម! គឺជាឈ្មោះដែលស្រុកខ្មែរដាក់ឲ្យ ខណៈគុណភាព នឹងរូបរាងរបស់ Camry ឆ្លាមមួយនេះនៅតែជាប់ចិត្តសម្រាប់បងប្អូនដែលនិយមដដែល។ បើនិយាយពីតម្លៃ Camry ឆ្លាមមួយនេះ ថាធូថ្លៃក៏បាន ថាធ្លាក់ថ្លៃក៏បាន ប៉ុន្ដែ ៣ ទៅ ៤ឆ្នាំមកនេះ គឺថាតម្លៃនៅតែរង្វង់ថេប៉ុណ្ណឹងដដែល។
ឃើញទីផ្សារដាក់លក់ខ្ទង់ ៥,០០០ដុល្លារជាង ទៅ ៦,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ Option តែឡានខ្លះឃើញមានតម្លៃខ្ទង់ ៤,០០០ដុល្លារអីដែរ អាស្រ័យលើ គុណភាព នឹងភិនភាគឡានជាក់ស្ដែង។
Toyota Camry XV20 ដែលស្រុកខ្មែរហៅថា Camry ឆ្លាម ផលិតចាប់ពីឆ្នាំ ១៩៩៧ ដល់ ២០០១ ស្ថិតក្នុងជំនាន់ទី៤ នៃត្រកូល Camry ។
ចំពោះម៉ាស៊ីននឹងរូបរាងអាចថាមានច្រើនប្រភេទគួរសម ប៉ុន្ដែស្រុកខ្មែរឃើញប្រើតែប្រភេទ XV20 ជាមួយម៉ាស៊ីន ៤ស៊ីឡាំង ២.២លីត្រ ផលិតកម្លាំង ១៣៦ សេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយ ប៉ុងមុខ(FWD) អាចបើកលឿនបំផុត ២០០គីឡូម៉ែត្រ/ម៉ោង ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤ វិនាទី។
ចំពោះកម្រិតស៊ីសាំងវិញ អាយុខ្ទង់ ២០ឆ្នាំជាងបែបនេះអាចហក់ចន្លោះពី ៨លីត្រ ទៅ ១០លីត្រក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Camry ឆ្លាម Specs អាមេរិកមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ អនុស្សារិ៍ហ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ