ក្នុងត្រកូល Ranger គឺម៉ូឌែល Ford Ranger Raptor នេះហើយដែលផលិតដំបូងនៅឆ្នាំ ២០១៩ កាលនោះចូលស្រុកខ្មែរភ្លាម គឺថាលក់ដាច់ស្ទើគ្មានលស់ ជាមួយរូបរាងមាំឌាំងអំណាច នឹងស្ព័រ គឺថាទាក់ចិត្តអតិថិជន ដែលនិយមឡាន Pick Up បែបស្ព័រតែម្ដង។
ខណៈតម្លៃវិញពពួក Ranger Raptor ឆ្នាំណាក៏ដូចឆ្នាំណាដែរ មិនក្រោម ៧ម៉ឺនដុល្លារឡើយ ម្យ៉ាងសម្រាប់ពពួកឆ្នាំ ២០១៩ ដល់ ២០២២ ដែលជាជំនាន់ទី១ នេះតម្លៃថ្មីខ្លាញ់គោខ្ទង់ ៧៥,០០០ដុល្លារជាងឯណោះ។
ចំពោះទីផ្សារបច្ចុប្បន្ននេះវិញពពួកឆ្នាំ ២០២២ ដែលជាឆ្នាំចុងក្រោយនៃជំនាន់ទី១ ប្រភេទមួយទឹកស្លាកលេខ ដែលខ្លះមិនទាន់បាត់ខ្លិនខ្លាញ់គោផងនោះ ហាក់ធូរថ្លៃច្រើនគួរសម ឃើញទីផ្សារដាក់លក់ខ្ទង់ ៤ម៉ឺនដុល្លារស្ដើងបន្តិច អាស្រ័យលើ ពណ៌ និងភិនភាគឡានជាក់ស្ដែង។
Ranger Raptor ឆ្នាំ ២០២២ មានការថែមថយផ្លាស់ប្ដូរផ្នែកខ្លះ ដែលប្លែកដាច់ពីពពួកឆ្នាំ ២០១៩ ដល់ ២០២១ ដូចជាមានបន្ថែម Sport Bar នៅទ្រុងខាងក្រោយ ជាមួយទែមចំហៀង នឹងលើដំបូល នឹងកម្រប់ម៉ាស៊ីនជាដើម។
មិនតែប៉ុណ្ណោះ ក៏មានប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរមួយចំនួនដូចជា៖
១/ ប្រព័ន្ធចាប់ល្បឿនអូតូតាមឡានខាងមុខ Adaptive Cruise Control ។
២/ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ Pre-Collision System ។
៣/ ប្រព័ន្ធរក្សាររថយន្ដមិនអោយចាក់គន្លងផ្លូវ Land Keeping Assist ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffic Alet ។
៥/ ប្រព័ន្ធផ្ដល់សញ្ញាដាស់តឿនពេលអ្នកបើកបរងងុយគេង និងប្រព័ន្ធមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
គួរបញ្ចាក់ដែរថា៖ បងធំក្នុងត្រកូល Ranger មួយនេះ បំពាក់ម៉ាស៊ីន Performance Bi-Turbo ប្រភេទម៉ាស៊ូត ទំហំ ៤ស៊ីឡាំង ចំណុះ ២.០លីត្រ អាចផលិតកម្លាំងសេះដល់ទៅ ២១៣សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ បង្វលកង់ដោយប៉ុង២ 4WD រត់ដោយប្រអប់លេខ ១០វគ្គអូតូ។
ហើយក៏មាន Paddle Shift ក្រៅពីកាស់ពីតាស់ Raptor មានបន្ថែមនៅ Drive Mode ដែល Ford ហៅថា Terrain Management System បូកជាមួយ Baja Mode ផងសរុបទាំងអស់ដល់ទៅ ៦ ដែលជំនួយដល់ Off-Road Performance ដើម្បីប្រកដ់ថាការធ្វើដំណើររបស់កូនដាយណូស័រមួយនេះ អាចទៅបានល្អគ្រប់ស្ថានភាពផ្លូវតែម្ដង។
ចំពោះកម្រិតស៊ីប្រេងវិញ សន្សំសំចៃគួរសម ដោយ១០០គីឡូម៉ែត្រស៊ីចន្លោះ ៨លីត្រ ទៅ ៩លីត្រប៉ុណ្ណោះ តែបើបងប្អូនចង់លេង Mode រត់ល្បឿនអាចលើសនឹងតិចតួចដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ranger Raptor ជំនាន់ទី១ របស់ Ford មួយនេះ? តម្លៃខ្ទង់ ៤ម៉ឺនដុល្លារបន្ដិច គិតចង់ពិចារណដែរឬអត់? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ