ខែភ្លៀងផ្លូវលិចទឹក ចេះ១០ក្បាច់នេះ អស់បារម្ភរឿងឡានចូលទឹកពេលបើកបរ

អ្នកទស្សនា
511
0/ AKlasseAuto Promotion
Untitled-1.jpg

ខែវស្សាឈានចូលមកដល់ ភ្លៀងក៏ធ្លាក់ស្ទើរតែរាល់ថ្ងៃផងដែរ ពេលខ្លះស្ទះលូរ ទឹកឡើងលិចផ្លូវ ដែលជាផលវិបាកសម្រាប់បងប្អូនក្នុងការធ្វើដំណើរ ពិសេសគឺឡានទាបនឹៗងតែម្ដង។

image.png

នេះជាតិចនិកបើកពេលមេឃភ្លៀងខ្លាំងលេចផ្លូវដូចទឹកជំនន់ រឿងដែលពិបាកសម្រាប់យើងគឺ បើកឡានពេលមេឃភ្លៀងមធ្យម ងំបើកឡានចំផ្លូវលេចទឹកហ្នឹងតែម្តង ចង់ថយក្រោយក៏មិនបាន បើទៅមុខអាចមានហានិភ័យ អញ្ចឹងថ្ងៃនេះ Advan Auto នឹងចែករំលែកតិចនិកមួយចំនួនដើម្បីការពារសុវត្ថិភាពពេលបើកលើផ្លូវលិចទឹក។

prius.jpg

១. បន្ថយល្បឿនឲ្យអស់មុនចូលទឹក

មុនពេលបើកឡានចូលទឹក អ្នកត្រូវប្រាកដថាបានបន្ថយល្បឿនឡានឲ្យយឺតបំផុតប្រហាក់ប្រហែលនឹងឈប់ឡាន ដើម្បីត្រៀមខ្លួន និងកាត់បន្ថយសម្ពាធទឹកបុកចូលក្នុងម៉ាស៊ីនខ្លាំង ព្រមទាំងរក្សាកម្លាំងកង់ឡានឲ្យនៅបន្សីគ្នាជាមួយផ្លូវបានល្អ ជៀសវាងរអិលនៅពេលចូលទឹក ។

២. ប្រើលេខ ១

បើកឡានក្នុងទឹក អ្នកត្រូវព្យាយាមរក្សាប្រអប់លេខឲ្យរត់នៅលេខ ១ ឬលេខ ២ ប្រសិនបើអ្នកជិះឡានដែលមានប្រអប់លេខពាក់កណ្តាលអូតូ ប៉ុន្តែសម្រាប់អ្នកដែលបើកឡានប្រើប្រអប់លេខប្រភេទ CVT ដែលមានតែលេខ Low និង High ដូចជានៅលើ Toyota Prius ជាដើម អ្នកត្រូវព្យាយាមបើកឲ្យយឺតបំផុតដើម្បីឲ្យឡានរត់នៅលេខ Low ។ពេលដែលឡានរត់នៅលេខទាប វានឹងជួយទប់កុំឲ្យទឹកចូលម៉ាស៊ីន និងចូលបំពង់ស៊ីម៉ាំង ដែលជាហេតុនាំឲ្យរលត់ឡានតាមផ្លូវ ។

car-sink.jpg

៣. បើកភ្លើង ហើយបិទម៉ាស៊ីនត្រជាក់

ពេលបើកឡានចូលក្នុងទឹក អ្នកគួរបើកភ្លើង តែមិនគួរបើកម៉ាស៊ីនត្រជាក់ទេ ព្រោះថា កង្ហារម៉ាស៊ីនត្រជាក់ងាយនឹងខូច ដោយសារចូលទឹក។

ប្រសិនបើភ្លៀងចាប់ផ្តើមរាំង ឬរលឹមតិចៗទេ អ្នកគួរបង្ហើបបង្អូចបន្តិច ដើម្បីឲ្យមានខ្យល់ចូលឡាន ជៀសវាងស្រអាប់កញ្ចក់ឡាន ។

image.png

៤. ហាមឈប់ឡានតាមផ្លូវទឹកលិច

ដើម្បីជៀសវាងឈប់ឡានក្នុងទឹក អ្នកត្រូវរក្សាគម្លៀតឲ្យឆ្ងាយពីឡាននៅខាងមុខ ព្យាយាមមើលផ្លាកសញ្ញាឲ្យច្បាស់ ព្រោះថាការឈប់ឡានក្នុងទឹកជ្រៅ វាអាចនាំឲ្យទឹកចូលម៉ាស៊ីន និងបំពង់ស៊ីម៉ាំង ដូច្នោះបើសិនអ្នកត្រូវការឈប់បន្ទាន់ អ្នកត្រូវជាន់ហ្រ្វាំងផង ជាន់ហ្គែរឲ្យស្មើផង ដើម្បីរក្សាកម្លាំងម៉ាស៊ីនឲ្យស្មើ ។

7-Flood.jpg

៥. បន្ថែមល្បឿនពេលចេញផុតពីទឹក

ពេលអ្នកបើកឡានជិតដល់ផ្លូវដែលសុវត្ថិភាពផុតពីទឹកហើយ អ្នកគួរបន្ថែមល្បឿនបន្តិច ដើម្បីឲ្យម៉ាស៊ីនបង្កើនសម្ពាធរុញទឹកចេញមកខាងក្រៅ ។ ក្នុងករណីដែលឡានអ្នកចេញពីទឹក ស្រាប់តែជាន់ហ្គែលែងឡើង ឬធ្វើទុក្ខរករលត់ សូមធ្វើចិត្តឲ្យស្ងប់ ចូលចតនៅចិញ្ចើមផ្លូវ ហើយពន្លត់ម៉ាស៊ីនសិន ។ អ្នកអាចរងចាំមួយសន្ទុះ ចាំដំណើរការបន្ត បើសិនម៉ាស៊ីននៅតែមានបញ្ហា អ្នកគួរហៅជាងមកជួយមើល ។

image.png

៦. បើកឡានចំកណ្ដាលទ្រូងផ្លូវបើមិនមានឧបសគ្គ

ពេលភ្លៀងខ្លាំងតែងតែដក់ទឹក បើមិនមានឧបសគ្គ ឬឡានមកពីខាងមុខទេអ្នកអាចបើកមកកណ្ដាលទ្រូងផ្លូវក៏ជាការល្អដែរ ព្រោះចឹញ្ចើមខាងៗតែងទាប និងដក់ទឹកឬមានលូជាដើម ដូច្នេះទ្រូងផ្លូវអាចបញ្ជៀសការពារទឹកបាន។

៧. ត្រូវដឹងពីជម្រៅទឹក នៅលើផ្លូវដែលត្រូវឆ្លងកាត់

បើខាងមុខមានទឹកដក់ច្រើន ឬក្រឡុកជ្រៅ បងប្អូនអាចវាស់ស្ទង់ពីកម្ពស់ទឹក ដោយឲ្យឡានផ្សេងទៅមុន បើឡានរបស់យើងទាបៗ ត្រូវចេះស្មានពីកម្ពស់ឡាន និងបរិមាណទឹក ចៀសវាងទឹកចូលម៉ាសុីន បើអាចមានផ្លូវវាងក៏ជាជម្រើសល្អដែរ។

image.png

៨. ហាមបើកឡានទន្ទឹមគ្នា

ការបើកឡានទន្ទឹមគ្នាពេលផ្លូវមានទឹកលិច មិនមែនជាមធ្យោបាយល្អឡើយ គួរតែឲ្យឡានផ្សេងទៅមុន ឬបើកជាជួរមុខក្រោយ ចៀសវាងទឹកសាចចូលក្នុងរថយន្ដ។ បើប៉ះឡានផ្សេងធំៗទៀតទឹក និងមានរលកកើនឡើងខ្លាំងទៅតាមល្បឿនរថយន្ដ ដែលនាំឲ្យទឹកបុកចូលម៉ាសុីនកាន់តែខ្លាំង។

image.png

៩.​ មិនគួរបញ្ឆេះ ឬបើកទ្វាចេញពេលឡានរលត់ក្នុងទឹក

ពេលបើកឡានឆ្លងកាត់ទឹក ហើយរថយន្ដរលត់នៅក្នុងទឹកនោះ បងប្អូនមិនគួរបើកទ្វាចេញ ឬបញ្ឆេះរថយន្ដឡើងវិញទេ។ ព្រោះវាអាចនាំឲ្យទឹកបុកចូលរថយន្ដកាន់តែខ្លាំង ហើយការបញ្ឆេះរថយន្ដ វាអាចធ្វើឲ្យឡានទាំងមូលឆ្លងប្រព័ន្ធភ្លើង ម្យ៉ាងទៀតនាំឲ្យម៉ាសុីនឡានឈ្លក់ទឹកផងដែរ។ បើអាចគឺខលហៅរកជំនួយ ឬរងចាំពេលទឹកស្រក់គួរសមហើយ ចាំចេញពីក្នុងរថយន្ដក៏ល្អដែរ។  

aaa.jpg

១០. ករណីផ្ទះអ្នកលេចទឹក

ករណីមួយទៀតប្រសិនបើអ្នកមិនទៅណាទេ ប៉ុន្តែបរិវេនម្តុំផ្ទះអ្នកមានលេខទឹកជ្រៅគួរសម អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវផ្តាច់អាគុយចេញបណ្តោះអាសន្នសិន ទោះបីនៅពេលឡានអ្នកលែងដំណើរការក៏ដោយ អាគុយវានៅតែធ្វើការដដែល ដើម្បីផ្គត់ផ្គង់ទៅប្រព័ន្ធសោ ប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដូចនេះអ្នកគួរផ្តាច់ចរន្តអាគុយ ដើម្បីការពារទឹកឆ្លងប្រព័ន្ធអេឡិចត្រូនិកក្នុងឡាន។

121152556_3434840063236913_8668817966424650702_n.jpg

សរុបមក ១០ចំណុចនេះ អាចជាចំណេះដឹងខ្លីៗសម្រួលដល់បងប្អូនទប់ទល់នឹងការធ្វើដំណើរលើផ្លូវលិចទឹក ចៀសវាងរថយន្ដទាំងមូលត្រូវជោគជាំ ខូចខាតដោយសាទឹក បងប្អូនអាចប្រើយុទ្ធសាស្ដ្រទាំង ១០នេះបាន៕

អត្ថបទ៖ BunSak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More