រដូវកាលបុណ្យភ្ជុំបិណ្ឌបានមកដល់ហើយ សល់តែប៉ុន្មានថ្ងៃខាងមុខនេះ និងដល់ភ្ជុំធំ ដែលបងប្អូនភាគច្រើនត្រូវធ្វើដំណើរទៅស្រុក អ្នកខ្លះក៏ធ្វើដំណើរកម្សាន្ដតាមខេត្តជាដើម។ ចំពេលដែលភ្លៀងធ្លាក់ផង ធ្វើឲ្យការធ្វើដំណើររបស់បងប្អូនអាចនឹងពិបាកបន្ដិចពិសេសអ្នកជិះម៉ូតូ។ តែសម្រាប់អ្នកដែលមានថវិកាខ្ទង់១ម៉ឺនចុះក្រោម ចង់បានឡានជិះល្មមសមរម្យ ក្នុងរដូវកាលបុណ្យភ្ជុំខាងមុខនេះ Advan Auto សូមធ្វើការលើកយកនៅរថយន្ដ ៥ម៉ូឌែលសម្រាប់ឲ្យបងប្អូនពិចារណាបាន។
១.toyota Belta
Toyota បញ្ចេញម៉ូឌែលនេះ នៅឆ្នាំ ២០០៦ ដល់២០១២ ដែលគេចាត់ជាជំនាន់ទី១ ហើយស្រុកខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ ក៏មានការនាំចូល និងឃើញប្រើប្រាស់វាខ្លះៗហើយដែរ។
- ចំពោះតម្លៃក្នុងស្រុកបច្ចុប្បន្នចន្លោះពី ៨០០០ដុល្លារ ទៅ១២០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ ប្រភេទស្លាកលេខ ឬក្រដាស់ពន្ធ គុណភាពជាក់ស្ដែងជាដើម។
- Belta ប្រើម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំង ៧១សេះ កម្លាំងរមួល ៦៩ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD) អាចរត់លឿនបាន ១៧០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងវិញ ម៉ាសុីនតូចបែបនេះ វាក៏ស៊ីតិចតាមនឹងដែរ ខ្ទង់ ៥លីត្រ ទៅ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ។
- បើក្រឡេកមើលរូបរាងខាងក្រៅ ស្អាតទាក់ភ្នែកគួរសមអាចចូលចំណោមគេបាន តែមិនមានអ្វីដែលថ្មីប្លែកឡើយ ប្រើចង្កៀងមុខ និងស្ដុបក្រោយជាប្រភេទធម្មតា និងមិនមានបំពាក់ពិលកាងទេ។
- ខាងក្នុងសាមញ្ញ កៅអីធម្មតា២ជួរ អាចជិះបានគ្នា៥នាក់ និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ានបានគួរសម។ វាមានមុខងារចាក់ស៊ីឌី Speaker ៦គ្រាប់ ពោងសុវត្ថិភាព ចំនួន២ មិនមានដំបូលបើក និងមុខងាមួយចំនួនបញ្ជាដោយប៉ូតុង។
ទោះបីជាមិនទំនើប តែរូបរាងស្អាតមើលទៅបែបទាន់សម័យដែរ ចំពោះការបើកបរក្នុងទីក្រុង សន្សំសំចៃ និងការបត់បែនបានល្អក្នុងស្ងានភាពផ្លូវចង្អៀតជាដើម។
២.Toyota Vitz
ចំពោះ Vitz ដែលស្រុកខ្មែរភាគច្រើន នាំចូលមកជាជំនាន់ទី២ ស៊េរីឆ្នាំ ២០០៦ ដល់២០១១ មានតម្លៃចន្លោះពី ៧០០០ដុល្លារជាង ទៅ១០០០០ដុល្លារជាង អាស្រ័យតាមប្រភេទស្លាកលេខ និងក្រដាស់ពន្ធជាដើម។ ចំណាយក្នុងការថែទាំនិងជួសជុលខ្ទង់ ៣០ដុល្លារ ទៅ២០០ដុល្លារជាង ផ្អែកលើស្ថានភាពជាក់ស្តែង ។
Toyota Vitz ជាប្រភេទឡាន Hatchback ទ្វា៤ កៅអីធម្មតា ២ជួរ អាចជិះបានគ្នា៥ នាក់និងសល់ឃ្លុបក្រោយសម្រាប់ដាក់ឥវ៉ាន់បានគួរសមដែរ។
សូមបញ្ជាក់ផងដែរថា Toyota Viz បើជាប្រភេទ Full Option ទើបបំពាក់មកជាមួយ ប្រព័ន្ធហ្វ្រាំង ABS ពោងសុវត្ថិភាព ៨ គ្រាប់, ប៉ូតុង Power Start, Smart Key ២គ្រាប់ និង Parking Sensor កៅអីកំដៅ ជាដើម។
- ម៉ាស៊ីន ៣ស៊ីឡាំង ចំណុះ១.០លីត្រ ផលិតកម្លាំងបាន ៧០សេះ ប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD)។ ជើងក្រោមមិនខុសពី Belta ទេព្រោះសុទ្ធតែជាខ្សែស្រឡាយជាមួយគ្នា លេងយ៉ានកង់ ១៥អីញ ប្រើហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទ ហ្វ្រាំងតាំប៉ួរ ជំនួយដោយប្រព័ន្ធ ABS អាចរត់លឿនបំផុតបាន ១៨០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងវិញ ការបើកបរក្នុងក្រុងខ្ទង់ ៦លីត្រជាង និងក្រៅក្រុងផ្លូវលាត ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
៣. Toyota Corolla 03
Toyota បំពាក់ម៉ាស៊ីន ៤ ស៊ីឡាំងឲ្យ Corolla ចំណុះ ១.៨ លីត្រ ផលិតកម្លាំង ១៣០សេះ កម្លាំងរមួល ១២៥ ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ និងបង្វិលកង់ដោយប៉ុងមុខ (FWD) ប្រើយ៉ាន់កង់ ១៥អីញ ហ្វ្រាំងឌីសគៀប ផ្នែកខាងមុខ និងខាងក្រោយប្រភេទហ្វ្រាំងស្គរ ជំនួយដោយ ABS។ បើកលឿនបំផុតបាន ១៨៦ គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ ស៊ីពេល ១០.៥ វិនាទី។
កម្រិតស៊ីសាំងវិញ ក្នុងក្រុង ៨ លីត្រ និងក្រៅក្រុងផ្លូវលាតស៊ី ៦ លីត្រ/១០០ គ.ម។
វាជាប្រភេទ Sedan ទ្វា ៤ កៅអី ២ជួរ ជិះគ្នា៤ ទៅ ៥ នាក់ដែរ មិនទូលាយពេកក៏មិនចង្អៀតខ្លាំងដែរ ចំណែកគូតក្រោយទូលាយអាចដាក់ឥវ៉ានបានច្រើនគួរសម។ តម្លៃបច្ចុប្បន្នទិញផ្លាកលេខ ចាប់ពី ៨០០០ ដុល្លារជាង ដល់ ១០០០០ដុល្លារជាង អាស្រ័យលើភិនភាគជាក់ស្ដែង។
៤.Toyota Rav4 01-02
RAV4 បំពាក់នៅម៉ាស៊ីន ៤ស៊ីឡាំង មុខកាត់ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៨ សេះ ល្បឿនលឿនបំផុត ១៨៥km/h ជាន់ស្ទុះពី ០-១០០km/h ស៊ីពេល ១០.៦វិនាទី ប្រើប្រអប់លេខ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) និងមានជម្រើសប៉ុងពីរ(4WD) ជំនួយដោយលេខកាប់ពីតាស ។
កម្រិតស៊ីសាំង ជាមធ្យម ១០L ក្នុងក្រុង ១១ L, ក្រៅក្រុង ៩L និងបង់ពន្ធផ្លូវត្រឹមតែ ១០ម៉ឺនរៀលប៉ុណ្ណោះតែប៉ុណ្ណោះសម្រាប់ SUV ខ្នាតតូចមួយនេះ។
ចូលក្នុងឡានយើងឃើញកៅអី ២ជួរប្រភេទធម្មតា ជិះគ្នាបាន ៥នាក់ ឃ្លុបខាងក្រោយទូលាយល្មមសម្រាប់ដាក់ឥវ៉ាន់បានច្រើនគួរសម។
តម្លៃបច្ចុប្បន្នចន្លោះពីរ ៨០០០ដុល្លារក្រាស់ ទៅ១០០០០ដុល្លារជាង ផ្អែកលើសាចឈាមឡានជាក់ស្ដែង។
៥. Toyota Scion
Toyota បានបញ្ចេញម៉ូឌែល Scion ជំនាន់ទី១ នៅឆ្នាំ ២០០៤ ដល់ ២០០៦ ដែលជាប្រភេទឡាន hatchback ដើម្បីផ្ដល់ជាជម្រើសច្រើនសម្រាប់អតិថិជន ចំណែកស្រុកខ្មែរក៏កំពុងមានសន្ទុះគ្រាន់បើដែរ។
តម្លៃទីផ្សាបច្ចុប្បន្ននៅក្នុងស្រុក ចន្លោះពី ៨០០០ ដុល្លារជាង ទៅ ១០០០០ ដុល្លារជាង។ ឃើញតូចមែន តែថ្លែគួរសម ពេលឈឺថ្កាត់ម្ដងៗចំណាយខ្ទង់ ៣០ ទៅ ២០០ដុ ល្លារប៉ុណ្ណោះ។
បើនិយាយពីកម្លាំងម៉ាស៊ីនវិញ Toyota Scion បំពាក់ម៉ាស៊ីន ៤សុីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំង ១០៨សេះ កម្លាំងរមួល ១០៥ផោនហ្វីត ប្រើប្រអប់លេខ ៤ វគ្គអូតូ។យើងអាចជាន់លឿនបំផុតបាន ១៧៧គីឡូម៉ែត្រ/ម៉ោង សន្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ១១វិនាទីបំពាក់យ៉ាន់កង់ ១៥ អីញ បង្វិលកង់ដោយប៉ុងមុខ (FWD)។
កម្រិតស៊ីសាំងវិញ ក្នុងក្រុងស៊ី៩លីត្រ និងក្រៅក្រុងស៊ី៧លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ចូលមកខាងក្នុងវាជាឡានប្រភេទ Mini Hatchback មិនជាទូលាយប៉ុន្មានទេ មានកៅអី ២ជួរប្រភេទធម្មតា ជិះបានគ្នា ៥នាក់ និងសស់ឃ្លុបក្រោយសម្រាប់ដាកឥវ៉ានបានគួរសមដែរ តែបើនិយាយរឿងធន់រឹងមាំវិញ Corolla សុំខ្លាចដែរហ្នឹង។
ក្នុងចំណោមទាំង៥ម៉ូឌែលនឹង ក៏ឃើញមាន Toyota Vitz មូយដែរដែលបំពាក់នៅ Smart Key និងបូតុង power Start អត់ចាញ់អាព្រូសប៉ុន្មានទេ។
សរុបមកទាំង៥គ្រឿងនេះ វាស្ថិតក្នុងគោលដៅរបស់បងប្អូនដែលមានថវិកាខ្ទង់១ម៉ឺនដុល្លារចុះក្រោម ហើយសុទ្ធតែជាប្រេនរបស់ Toyota ផងដែរ។ ធន់សន្សំសំចៃទោះបីមិនទំនើបតែរូបរាងស្អាតសមនឹងតម្លៃទីផ្សារដែលអាចឲ្យបងប្អូនប្រើប្រាស់បាន។ ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះ Toyota ទាំង៥ម៉ូឌែលនេះ? ហើយម៉ូឌែលណាមួយដែលបងប្អូនកំពុង ឬធ្លាប់ប្រើប្រាស់ អាចចូលមកចែករំលែកនៅបទពិសោធន៍ក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ BunSak
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
ម៉ូតូស៊េរីទំនើបបំផុត ROYAL ENFIELD GUERRILLA 450 ត្រូវបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ!
រថយន្តជប៉ុន ម៉ូដែលថ្មី Isuzu Mu-X 2025 មានតម្លៃត្រឹមតែ $5x,xxx ឡើង???
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
កាន់ 1ម៉ឺនជាងជិះ Lexus បែបស្ព័រមួយនេះបាន V6 2.5L ជាន់បានៗ ចាយរាងហើយទំនើបគួរសមទៀត
Lexus ES300 ជាឡាន Sedan ប្រើម៉ាស៊ីនរួមគ្នានឹង RX300, RX330 ខណៈតម្លៃទីផ្សារហាក់មិនអំណោយផលឡើយ
CR-V ជំនាន់ទី1 មើលទៅធម្មតាតែជើងក្រោម នឹងម៉ាស៊ីនហាក់មិនធម្មតាដូចគិតឡើយ សំខាន់កាន់តែ 3ពាន់ទិញជិះបាន
ស្រុកខ្មែរយូៗមានមួយ Toyota Matrix XR, XRS កម្លាំងក្បែរ 200សេះប្រភេទ AWD សាមញ្ញៗតែបើចង់ដេញអាចសាកបាន