CR-V ជាឡាន Compact SUV ខ្នាតតូចប្រើបែបលក្ខណៈគ្រួសាររបស់ Honda ដែលមើលទៅបែបសាមញ្ញ តែគុណភាព នឹងសមត្ថភាពជើងក្រោម អាចផ្ដល់ទំនុបចិត្ត នឹងផាសុកភាពជូនអតិថិជនបានយ៉ាងពេញចិត្តផងដែរ។
Honda CR-V ដែលស្រុកខ្មែរសម្បូរប្រើរហូតមកទល់នឹងបច្ចុប្បន្ននោះគឺពពួកជំនាន់ទី១ ស៊េរីឆ្នាំ ១៩៩៧ ដល់ ២០០១ ដែលជាឡានជប៉ុន Specs អាមេរិក ខណៈតម្លៃទីផ្សារបច្ចុប្បន្នខ្ទង់ ៣,០០០ដុល្លារ ទៅ ៥,០០០ដុល្លារ អាចរកទិញបានជិះហើយ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
ស៊េរីចាស់បែបសាមញ្ញមែន តែមានចំណុចពិសេសមួយចំនួនហាក់ទាក់ទាញចិត្តអ្នកដែលប្រើឡានបែប Performance ដោយចំណុចទាំងនោះរួមមាន ប្លុកម៉ាស៊ីន នឹងប្រព័ន្ជជើងក្រោម។
ចំពោះប្លុកម៉ាស៊ីន CR-V ត្រូវបាន Honda កំណត់ម៉ាស៊ីនមានតែ ១ជម្រើស តែមាន ២ប្រភេទទៅតាមលំដាប់ឆ្នាំផលិតដូចជា ពពួកឆ្នាំ ១៩៩៧ ដល់ ១៩៩៩ CRV ប្រើម៉ាស៊ីន straight-four លេខកូត B20B ទំហំ ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំង ១២៦ សេះ កម្លាំងរមួល ១៣៣ ផោនហ្វីត រត់លឿនបំផុតបាន ១៧០គីឡូម៉ែត្រ/ម៉ោង ដែលអាចជាន់ពី ០-១០០ គីឡូម៉ែត្រប្រើពេល ១១.៤ វិនាទី។
ខណៈឆ្នាំ ២០០០ ទៅ ២០០១ CRV ប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ២.០ លីត្រ លេខកូត B20Z ដែលបន្ថែមកម្លាំងដល់ទៅ ២០សេះ ធ្វើអោយកម្លាំងសរុបកើន ១៤៦ សេះ អាចរត់លឿនបំផុតបាន ១៧៧គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០-១០០គីឡូម៉ែត្រ ប្រើពេល ១០.៤វិនាទី ។
CRV ជំនាន់ទីមួយនេះ ប្រើប្រអប់លេខ ៤ វគ្គអូតូ និងជម្រើស ៥ វគ្គលេខដៃ ជាមួយនឹងប្រភេទរត់ប៉ុងមុខ(FWD) និងប៉ុងពីរ(AWD) ជាមួយកម្រិតស៊ីសាំងវិញខ្ទង់ ៧លីត្រទៅ ១០លីត្រក្នុងមួយ ១០០ គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
ចំណុចមួយទៀតដែលទាក់ចិត្តអ្នកប្រើនោះគឺ ប្រព័ន្ធជើងក្រោម ហាក់មិនចាញ់ SUV លំដាប់របស់ក្រុមហ៊ុនឡានផ្សេងៗ ដែលមានឆ្នាំផលិត ប្រហាក់ប្រហែលគ្នានោះទេ។
ដោយ Honda បំពាក់ប្រព័ន្ធស្លាបប្រជៀវឌុប Double wishbone ទាំងមុខទាំងក្រោយ ធ្វើអោយការបើកបរមានភាពទន់ស្រួល ទប់លំណឹងបានល្អកាត់បន្ថយរំញ័រ នឹងមិនសូវរលាក់ឡើយ។ គ្រាន់តែមិនសូវមាំ ម្យ៉ាងអ្នកប្រើខ្លះគាត់អន់ចិត្តរឿង CR-V ដឹកទម្ងន់ច្រើនបន្ដិច មើលទៅដាបខ្លាំង នឹងរាងហែកជើងបន្ដិច ប៉ុន្ដែជើងក្រោមរបស់ CRV មិនមែនសម្រាប់ដឹកឥវ៉ាន់ធ្ងន់ច្រើនឡើយ បើត្រឹមតែម៉ាជិះស្រួល CRV អាចកំដរបាន។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Honda CR-V ជំនាន់ទី១ ស៊េរីឆ្នាំ ១៩៩៧ ដល់ ២០០១ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ