ស្រុកខ្មែរហាក់មិនសូវពេញនិយមប៉ុន្មានឡើយ ម្យ៉ាងអាចថាគេមិនសូវស្គាល់ ខណៈរូបរាងសាមញ្ញៗ ស្ថិតក្នុងប្រភេទឡាន Hatchback គូទហើមទ្វា៥ កៅអីធម្មតាជួរ មិនទំនើបប្លែកទេ ខណៈអាយុកាលបើគិតមកទល់ នឹងបច្ចុប្បន្ននេះក៏ដល់វ័យ២០ឆ្នាំជាងហើយដែរ។
ឡានគូទហើមរបស់ Toyota មួយនេះម៉ូឌែល Matrix ដែលផលិតដំបូងក្នុងជំនាន់ទី១ នៅឆ្នាំ ២០០៣ ដល់ ២០០៨ ស្រុកខ្មែរឃើញមានប្រើមួយៗដែរគ្រាន់តែមិនសម្បូរប៉ុន្មានទេ ជាមួយតម្លៃទីផ្សារខ្ទង់ ៧,០០០ដុល្លារជាង ទៅក្បែរ ១ម៉ឺនដុល្លារ អាស្រ័យលើ ពណ៌ ឆ្នាំផលិត Option ជម្រើសម៉ាស៊ីន នឹងភិនភាគឡានជាក់ស្ដែងជាដើម។
Matrix ស្ថិតក្នុងគីឡូពពួក Corolla Altis 03 ដែរព្រោះទម្រង់ នឹងគ្រឿងផ្សំមួយចំនួនប្រើប្រាស់ដូចគ្នា ប៉ុន្ដែរមាន Option មួយប្រភេទដែល Performance ក្នុងការបើកបរហាក់មិនគួរមើលស្រាលឡើយ។
ជាក់ស្ដែង Matrix មានម៉ាស៊ីនពីរជម្រើស Option ដូចជា៖ Base ឬ Standard ដែលពេញនិយមនៅស្រុកខ្មែរឃើញប្រើម៉ាស៊ីន ៤ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំងបាន ១៣០សេះ កម្លាំងរមួល ១២៦ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD (ដូច Corolla 03 ដែរ) ជាមួយកម្រិតស៊ីសាំងវិញខ្ទង់ ៧លីត្រជាង ទៅ ៩លីត្រជាង ក្នុង១០០គីឡូម៉ែត្រ អាស្រ័យលើស្ថានភាពជាក់ស្ដែង។
ខណៈប្រភេទ Option XR នឹង XRS យូៗមានមួយ បំពាក់ម៉ាស៊ីន Performance ៤ស៊ីឡាំង ១.៨លីត្រដដែល តែបង្កើនកម្លាំងបានរហូតដល់ ១៨០សេះ រត់ជម្រើសប្រអប់លេខ ៦វគ្គលេខដៃ និង ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងមួយ(FWD) និងប៉ុងពី(AWD) បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ អាចជាន់ពី 0 ទៅ ១០០គីឡូម៉ែត្រចាយពេល ៧.៧វិនាទី និងអាចរត់ក្នុងល្បឿនអតិបរិមា ២០៧គីឡូម៉ែត្រ/ម៉ោង ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រជាង ទៅ ក្បែរ ១១លីត្រ។
សម្រាប់បងប្អូនវិញយល់យ៉ាងនណាដែរចំពោះ Toyota Matrix មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ