Ford XL 2023-2024 មានប្រភេទស្លាកលេខហើយ ចាប់អារម្មណ៌អាចមើលបាន តម្លៃធូរគ្រាន់បើ

អ្នកទស្សនា
115
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

Ford XL គឺជា Pick Up កូនពៅក្នុងត្រកូល Ranger បើទោះបីជាមិនទំនើបខ្លាំងដូចបងៗរួមត្រកូល ប៉ុន្ដែម៉ូឌែល XL ក៏ទទួលបានការផ្លាស់ប្ដូររាងថ្មី ទាំងក្នុងនឹងក្រៅមិនចាញ់ម៉ូឌែល Ranger ផ្សេងៗឡើយ។

image.png

បើនិយាយពីតម្លៃវិញប្រភេទថ្មីខ្លាញ់គោស៊េរីឆ្នាំ ២០២៣នឹង២០២៤ ខ្ទង់ ៣៧,៩០០ដុល្លារជាង ខណៈបច្ចុប្បន្នឃើញពពួកស្លាកលេខមានដាក់លក់នៅលើទីផ្សារជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារស្ដើង អាចថាធូរជាងខ្លាញ់គោខ្ទង់ ៥ទៅ៦ពាន់ដុល្លារអីដែរ អាស្រ័យលើភិនភាគឡានជាក់ស្ដែង។

473204987_1998878667285416_2370447149992498745_n.jpg

ក្រៅពីរូបរាងថ្មី Ranger XL ប្រភេទ Base Option មួយនេះក៏ទទួលបានម៉ាស៊ីនថ្មីផងដែរ គឺម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ២.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧០ សេះជាមួយនឹងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H 4H 4L ជាមួយកម្រិតស៊ីប្រេងវិញជាមធ្យម ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

image.png

ចំពោះផ្ទៃខាងក្នុងថ្មីទាំងស្រុង XL បំពាក់កៅអីកាំម្ញៃ ពីរជួរធំទូលាយគ្រាន់បើអាចជិះបាន ៥នាក់ នឹងទទួលបានកុងទ័រឌីជីថល ៨អីញ អេក្រង់តាបឡូបញ្ឃរកណ្ដាល Sync 4A ជំនាន់ថ្មីទំហំ ១០អីញ ដែលអាចភ្ជាប់ជាមួយនឹង Apple CarPlay Android Auto GPS តាមរយៈ Wireless បាន។

image.png

ផ្នែកកាប៊ីនខាងមុខបែបថ្មី រន្ធម៉ាស៊ីនត្រជាក់រាងសម្បុកឃ្មុំ ជាមួយនឹងទ្វាទាំង៤ផ្លាស់ប្ដូរស្អាតជាងមុន តែនៅប្រើជាមួយកៅអីកាំម្ញីធម្មតា និងបញ្ជាដោយដៃដដែល មិនមានអ្វីទំនើបទេ ។

image.png

គួរបញ្ជាក់ផងដែរថា ចំពោះ XL ជំនាន់ថ្មីនេះមិនទទួលបាន Smart Key ប៉ូតុង Power ឬ Sensor ណាមួយអ្វីឡើយ ក្រៅតែរូបរាងថ្មី និងខាងក្នុងប្លែកបន្ដិច ក្រៅពីនឹងភាគច្រើនគឺធម្មតាដដែល។ 

image.png

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ranger XL ប្រភេទស្លាកលេខមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More