សម្រាប់ម៉ូឌែល Previa នៅស្រុកខ្មែរហាក់មានអ្នកស្គាល់តិចតួចណាស់ ព្រោះមិនសូវបានឃើញមិនសម្បូរ ហើយក៏មិនសូវពេញនិយមផងដែរ។
តែកុំបារម្ភឲ្យតែស្គាល់ Advan Auto មិនថាឡានក្នុងស្រុកម៉ូឌែលអ្វីទេ កម្មវិធីបទបង្ហាញរថយន្ដមួយទឹក តែងតែបើកកកាយជូនបងប្អូនឲ្យបានស្គាល់តែម្ដង ទាក់ទងនឹងកម្លាំងម៉ាស៊ីន ភិនភាគ នឹងតម្លៃទីផ្សារជូនបងប្អូន ដើម្បីជាមូលស្ថានគ្រឹះ ក៏ដូចជាព័ត៍មាន សម្រាប់ឲ្យបងប្អូនអាចថ្លឹងថ្លែង សម្រាប់ពិចារណាមុនទិញប្រើជាដើម។
Previa ជាប្រភេទឡាន Minivan ៧កៅអីត្រូវបាន Toyota ផលិតដំបូងនៅឆ្នាំ១៩៩០ មុន Sienna ដល់ទៅ៧ឆ្នាំ ដូច្នេះអាចនិយាយបានថាវាជាសិស្សច្បងរបស់ Toyota Sienna ផងដែរ។ សម្រាប់ស្រុកខ្មែរឃើញមានប្រើខ្លះដែរជាស៊េរីឆ្នាំ ២០០៧ ដល់ ២០០៩ ដែលស្ថិតក្នុងជំនាន់ទី៣ ។
ជាប្រភេទឡាន Minivan ទ្វា៥ មានប្រវែងសរុប ៤៧៩៦ម.ម ទទឹង ១៨០១ម.ម កម្ពស់ ១៧៥០ម.ម ពីដីមកបាត ១៥៥ម.ម ទម្ងន់ ១៨០០គីឡូក្រាម។
ឡាន Minivan មួយនេះអាចនិយាយបានថាប្រើម៉ាស៊ីនដូចគ្នានឹង Toyota Camry ឡែនចំណែករូបរាងក៏ដូចត្រីបារឡែនផងដែរ។
ចំពោះផ្នែកប្លុកម៉ាស៊ីនមានច្រើនជម្រើស តែភាគច្រើនទូទៅស្រុកខ្មែរឃើញប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.៤លីត្រ ផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ១៦៥ផោនហ្វីត រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប្រភេទប៉ុង១ FWD និងប៉ុង២ AWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ៨លីត្រជាង ទៅ ១១លីត្រជាង ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នុងរាងស្រដៀងទៅនឹង Sienna ដែរម្យ៉ាងទៀតមិនសាមញ្ញប៉ុន្មានទេសម្រាប់ឡាន Previa មួយនេះ។ ឃើញបំពាក់កៅអីស្បែក ៣ជួរអាចជិះបាន ៧នាក់ ទូលាយគ្រាន់បើចំពោះពពួក Option ខ្ពស់ៗឬជាប្រភេទ Full Option វិញមានបំពាក់នៅប្រព័ន្ធ Smart Key ប៉ូតុង Power ទ្វាបើកសងខាងអូតូ ចំណែកជួរកណ្ដាលមានជើងទម្រផងដែរ។
ក្រៅពីនឹងក៏ឃើញមានអេក្រងថាច់ ៨អីញ កាមេរ៉ាក្រោយ ជំនួយដោយសេនស័រចូលចត ដំបូលបើកពីរតង់ Speaker ៨គ្រាប់ ពោងសុវត្ថិភាពមួយជុំវិញ នឹង DVD ក្រោយផងដែរ។
បើនិយាយពីតម្លៃវិញរាងធូថ្លៃគ្រាន់បើដែរ ឃើញទីផ្សារដាក់ខ្ទង់ ១ម៉ឺនដុល្លារ ទៅ ១ម៉ឺនស្ដើងបន្ដិច អាស្រ័យលើឆ្នាំ ផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Previa Minivan 7កៅអីមួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ