និយាយពី Minivan ៧កៅអីរបស់ Honda ហាក់មិនសូវមានអ្នកស្គាល់ដូចពពួក Toyota នឹង Hyundai ឡើយ។ ជាក់ស្ដែងដូច Odyssey ឃើញមានប្រើតិចតួចដែរនៅស្រុកខ្មែរយើង ជាមួយតម្លៃទីផ្សារធូរល្មមប្រើដែរ គ្រាន់តែមិនសម្បូរដូច Minivan ផ្សេងៗ។
Odyssey ជាប្រភេទឡានវែងល្មមបំពាក់កៅអី ៣ជួរជាមួយប្រវែងសរុប ៥១០៥ម.ម ទទឹង ១៩៥៨ម.ម កម្ពស់ ១៧៤៧ម.ម ជាមួយទម្ងន់ដល់ទៅ ២តោនឯណោះ។
ស្រុកខ្មែរឃើញមានភាគច្រើនជាស៊េរីឆ្នាំ ២០០៥ដល់២០១០ ដែលប្រើម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង ៣.៥លីត្រ ផលិតកម្លាំងបាន ២៤៤សេះ កម្លាំងរមួល ២៤០ផោនហ្វីត រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ១០លីត្រជាង ទៅ ១៤លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងក្នុងវិញ មិនខុសប្លែកពីពពួក Toyota Sienna ប៉ុន្មានឡើយ បើជាពពួក Full Option វិញរាងទំនើបបន្ដិចដោយបំពាក់កៅអីស្បែក ៣ជួឬ ជំនួយដោយអេឡិចត្រូនិចនៅជួរមុខ និងមានមុខងារកម្ដៅ ជាមួយអេក្រង់ថាច់ទំហំ ៨អ៉ីងអាចភ្ជាប់ Bluetooth កាម៉េរាក្រោយ។
ជាមួយដំបូលបើក, DVD ក្រោយសម្រាប់អ្នកដំណើរ ទ្វា២សង់ខាង និងគូទក្រោយ ចុចបិតបើកអូតូ និងអាចបញ្ជាដោយតេឡេ ហើយផ្ទៃខាងក្នុងភាគច្រើនស្រោបស្បែក មើលទៅរាងប្រណិតគួរសមដែរ។
ចំពោះតម្លៃវិញឃើញទីផ្សារដាក់លក់មួយៗ សម្រាប់ស៊េរីឆ្នាំ ២០០៥ដល់២០១០ ខ្ទង់ក្បែរ ១ម៉ឺនដុល្លារ ទៅ ១ម៉ឺនដុល្លារស្ដើងបន្ដិចប៉ុណ្ណោះ អាស្រ័យលើឆ្នាំផលិត ពណ៌ Option នឹងភិនភាគឡានជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Minivan កៅអី៣ជួរម៉ូឌែល Honda Odyssey មួយនេះ? បងប្អូនណាខ្លះដែលមានបទពិសោធន៌ធ្លាប់ប្រើ ក៏ដូចជាមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ