កាន់ 3ម៉ឺនដុល្លារស្ដើងចង់បានឡាន SUV កៅអី3ជួរអាចមើល Ford Everest នេះបានធ្លាប់ជាអតិតខ្លាញ់គោស្រុកខ្មែរ

អ្នកទស្សនា
126
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

Everest SUV កៅអី ៣ជួររបស់ Ford ដែលទទួលបានការគាំទ្រខ្លាំងស្ទើតែគ្រប់ស៊េរីឆ្នាំតែម្ដង។ សម្រាប់តម្លៃខ្ទង់ ៣ម៉ឺនដុល្លារស្ដើងដែលចង់លើកយកមកនិយាយថ្លៃនេះ ឃើញទីផ្សារដាក់លក់បច្ចុប្បន្នស៊េរីឆ្នាំ ២០១៦ ដល់ ២០១៨ ខណៈគុណភាពហាក់នៅអេម ហើយក៏ទំនើបគួរសមដែរ។

481575665_18029764331637640_1498124511032577878_n.jpg

ផ្នែកប្លុកម៉ាស៊ីនវិញ SUV ជំនាន់ទី២ ឆ្នាំ០១៦ ដល់ ០១៨ នេះបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត ៥ស៊ីឡាំង ៣.២លីត្រ ជំនួយដោយ Turbo ផលិកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៧០ញូតុនម៉ែត្រ រត់ដោយប្រអបលេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង។

481979823_18029764367637640_8638450902293235127_n (1).jpg

ក្រៅពីនិងក៏មានបន្ថែមមុខងារ Terrain Select ដើម្បីឲ្យកាបើកបរកាន់តែមានទំនុកចិត្ត និងអាចធ្វើដំណើរបានស្ទើគ្រប់ស្ថានភាពផ្លូវ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៨លីត្រ ទៅ ១០លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។

481869725_18029764343637640_5957052643808441340_n.jpg

ចំពោះផ្ទៃខាងក្នុងវិញមិនសាមញ្ញពេកទេសម្រាប់ស៊េរីឆ្នាំ ២០១៦ដល់២០១៨ មួយនេះដោយបំពាក់កៅអីស្បែក ៣ជួរអាចជិះបាន ៧ ទៅ ៨នាក់ ជាមួយរន្ធម៉ាស៊ីនត្រជាក់ទាំង កៅអីកណ្ដាល និងជួរក្រោយ ហើយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក ដែលមើលទៅប្រណិតគួរសម។

image.png

គ្រាន់តែពពួក Ford នៅស្រុកខ្មែរភាគច្រើនឆ្នាំ ២០១៨ចុះក្រោមមិនទាន់បំពាក់ Smart Key ឬប៉ូតុង Power ឡើយទេតែស៊េរីឆ្នាំ២០១៩ ឡើយទៅទើបមាន តែមិនសាមញ្ញពេកឡើយ មានអេក្រង់ថាច់កណ្ដាល SYNC 2 ទំហំ ៨អ៉ីង ភ្ជាប់កាមេរាក្រោយ ដំបូលបើក២តង់ ពោងសុវត្ថិភាពជុំវិញ ៧គ្រាប់, ផ្លឹកទឹកអូតូ ជាដើម។

image.png

បើនិយាយពីប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរវិញ Everest ឆ្នាំចាស់មួយនេះភ្ជាប់មកជាមួយដូចជា៖ 

image.png

ប្រព័ន្ធ​ផ្តល់ដំណឹង​​ពេល​ងងុយគេង Driver Awareness Alet​។

ប្រព័ន្ធ​ផ្តល់ដំណឹង​ពេលមានឡានវ៉ាជែង Blind Sport Monitor ។ 

ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ Semi-Active Park Assist។

481963775_18029764355637640_3338965971163402021_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះអតិតខ្លាញ់គោប្រើស្រុកខ្មែរ Ford Everest ស៊េរីឆ្នាំ ២០១៦ដល់២០១៨ មួយនេះ? តម្លៃខ្ទង់ ៣ម៉ឺនដុល្លារគិតថាល្មមប្រើដែរអត់? សម្រាប់បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ! 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More