និយាយពីពពួក Camry ស៊េរីឆ្នាំ ២០០៧ ដល់ ២០០៩ ការពេញនិយមនៅតែខ្លាំង នឹងមានទីផ្សារល្អគ្រាន់បើសម្រាប់សាំងសុទ្ធ LE នឹង XLE ដែលជាទូទៅបច្ចុប្បន្ននេះសម្បូរតែពពួកស្លាកលេខ ខណៈក្រដាសពន្ធស្ទើតែគ្មានឡើយ។ ដូចនេះទើបតម្រូវការទីផ្សារពពួកស្លាកលេខច្រើន ខណៈការនាំចូលប្រភេទក្រដាសពន្ធកាន់តែតិចជាងមុន ម្យ៉ាងក្រដាសពន្ធក៏មានតម្លៃខ្ពស់ជាងស្លាកលេខមួយទឹកក្នុងស្រុកផងដែរ។
មុនចូលឆ្នាំខ្មែរមកដល់ក្នុងពេលខាងមុខនេះ ចរន្ដ៍ឡានមួយទឹកស្លាកលេខហាក់មានតម្រូវការជាងមុនប៉ុន្ដែតម្លៃមិនជាខ្ពស់ខុសធម្មតាឡើយ។ តែបើក្រឡេកមកមើលពពួក Camry 07 LE នឹង XLE ដូចជាមានទីផ្សារល្អសម្រាប់ប្រភេទស្លាកលេខ ខណៈតម្លៃវិញហាក់រាងខ្ពស់ជាងមុនខុសធម្មតាបន្ដិច បើធៀបនឹងរថយន្ដ Prius មួយទឹកស្លាកលេខ ដែលមានភាពពេញនិយមដូចគ្នា ប៉ុន្ដែតម្លៃទីផ្សារហាក់នៅដដែល។
ចំពោះតម្លៃបច្ចុប្បន្នវិញសម្រាប់ Camry ២០០៧ដល់២០០៩ មួយទឹកស្លាកលេខនៅខ្ទង់ ១៥,០០០ដុល្លារជាង ទៅ ២១,០០០ដុល្លារ អាស្រ័យលើ ឆ្នាំផលិត ពណ៌ Option ប្រភេទស្លាកលេខខ្ពស់ទាប នឹងភិនភាគឡានជាដើម។
គួរបញ្ចាក់ដែរថា Camry 07 LE នឹង XLE ប្រើម៉ាស៊ីន ៤ស៊ីឡាំង ២.៤ លីត្រ ផលិតកម្លាំង ១៥៨ សេះ កម្លាំងរមួល ១៦២ផោនហ្វីត រត់ដោយប្រអប់លេខ ៥ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ (FWD) ជាមួយល្បឿនលឿនបំផុតខ្ទង់ ២០០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ប្រើរយៈពេល ៧.៤ វិនាទី។
ជាមួយកម្រិតស៊ីសាំងខ្ទង់ ៩លីត្រ ទៅ ១១លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Camry LE, XLE ស៊េរីឆ្នាំ ២០០៧ ដល់ ២០០៩ មួយនេះ? តម្លៃពពួកស្លាកលេខទីផ្សារដាក់លក់ខ្ទង់ប៉ុណ្ណឹងបងប្អូនយល់យ៉ាងមិចដែរ? សម្រាប់បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ