Pick Up របស់ Ford ហាក់ពេញនិយម និងទទួលបានការគាំទ្រច្រើនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើធ្វើដំណើរតាមដងផ្លូវប្រទះភ្នែកមិនចាញ់ Toyota ព្រូស ប៉ុន្មានឡើយ។
XLT អាចថាជាសិស្សប្អូន ឬក្រោម Wildtrak បើទោះបីជាសមត្ថភាព និងលក្ខណៈទូទៅមួយចំនួនមិនទាន់មានភាពគ្រប់គ្រាន់ដូច Wildtrak តែ XLT ក៏មិនអន់ដែរ ល្មមសមស្រប់ទៅតាមតម្លៃខ្លួន។
សម្រាប់ពពួកឆ្នាំ២០២២ អាចថាផ្លាស់ប្ដូរប្លែកភ្នែកគួរសមជាងស៊េរីឆ្នាំ២០២១ចុះក្រោម នឹងភ្ជាប់មកជាមួយប្រភេទជម្រើសម៉ាស៊ីន ២.២លីត្រ តម្លៃថ្មីខ្លាញ់គោ ៤១,៩០០ដុល្ល្លារ និង ៣.២លីត្រ ៤២,៩០០ដុល្លារ។
ឆ្នាំ២០២២ XLT បានកែប្រែផ្ទៃខាងមុខកាន់តែស្អាតជាងមុន ដោយបំពាក់បង្កប់នៅសំណាញ់បែបសម្បុកឃ្មុំ ដាប់អក្សរ FORD ស្រោបស៊ុមពណ៌ខ្មៅ អមដោយចង្កៀងគុជ HID ហើយក៏បំពាក់ដែកថែមដ៏រឹងមាំ ការពារទ្រូងខាងក្រោម ដែលមើលទៅរាងកាចជាងស៊េរីឆ្នាំមុនៗ។
ផ្នែកប្លុកម៉ាស៊ីនផ្ដល់មក ២ជម្រើសគឺ ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ផលិតកម្លាំងបាន ១៥៨សេះ កម្លាំងរមួល ៣៨៥ញូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៨លីត្រក្នុង១០០គីឡូមែត្រ។
ចំណែកម៉ាស៊ីន ៥ស៊ីឡាំងវិញ ចំណុះ ៣.២លីត្រ ផលិតកម្លាំងបាន ១៩៧សេះ កម្លាំងរមួល ៤៧០ញូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងជាមធ្យម ១០លីត្រក្នុង១០០គីឡូម៉ែត្រ។
ម៉ាស៊ីនទាំង ២ប្រភេទនេះ ជំនួយដោយប្រព័ន្ឌកាបពីតាស់ បង្វិលកង់ដោយប៉ុង២ 4WD រត់ដោយប្រអប់លេខ ៦វគ្គអូតូ អមដោយប្រព័ន្ធជំនួយហ្វ្រាំងសុវត្ថិភាព ABS, ESP, RSC, EDB, ជាមួយ ប្រព័ន្ធជំនួយពេលឡើង និងចុះចំណោតជាដើម។
និយាយរួមសម្រាប់ពពួកឆ្នាំ២០២២ ក្រៅពីផ្ទៃខាងមុខ ដូចជាមិនមានអ្វីថ្មីប្លែកជាងស៊េរីឆ្នាំ២០២១ឡើយ ។
និយាយរួម XLT ភ្ជាប់មកជាមួយ យាន់កង់១៧អ៉ីង Alloy Wheel ចង្កៀងគុជ HID ចេះបិតបើកដោយស្វ័យប្រវត្តិ កញ្ចក់ក្ដោបអូតូ ប្រព័ន្ធ Smart Key អេក្រង់ថាច់ SYNC 3 ភ្ជាប់ Apple Carplay & Andrion Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រចូលចត កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត កៅអីស្បែក ពោងសុវត្ថិភាព ៦គ្រាប់ និងមុខងារពិសេសមួយចំនួនទៀតជាដើម។
សម្រាប់តម្លៃវិញ ប្រភេទស្លាកលេខដាក់លក់នៅលើទីផ្សារក្រោយអស់ក្លិនខ្លាញ់គោ ១ឆ្នាំកន្លងមកនៅសល់ខ្ទង់ ៣២០០០ដុល្លារ ទៅ ៣៣៥០០ដុល្លារ សម្រាប់ពពួកម៉ាស៊ីន ២.២លីត្រ។
ចំណែកពពួក ៣.២លីត្រ ចន្លោះពី ៣៣០០០ដុល្លារ ទៅក្បែរ ៣៥០០០ដុល្លារ ហើយតម្លៃទាំងនេះ អាចប្រែប្រួលទៅតាម ពណ៌ គុណភាព និងភិនភាគជាក់ស្ដែងជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford XLT ស៊េរីឆ្នាំ២០២២ មួយនេះ? តម្លៃសល់ប៉ុណ្ណឹងបង្អូនគិតថាធ្លាក់ខ្លាំង ឬនៅគួរសម? សម្រាប់បងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍នៃការប្រើប្រាស់ អាចចូលមកចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ