ក្នុងត្រកូល Ranger នៅស្រុកខ្មែរម៉ូឌែល XLT ត្រូវបានគេចាត់ទុកថាជាប្រភេទ Half Option ពាក់កណ្ដាលហ្វូល ឬជាបងធំទី៣ ក្នុងចំណោម Pick Up ទាំង៤ ម៉ូឌែលរបស់ Ford Ranger បច្ចុប្បន្ន។
សម្រាប់ស៊េរីឆ្នាំ ២០២៣ គឺជាជំនាន់ថ្មី Next Generation ថ្មីរបស់ Ford ជាមួយការបំពាក់បច្ចេកវិទ្យា នឹងផ្លាស់ប្ដូររាងថ្មីទាំងស្រុងតែម្ដង។ ចំណែកម៉ូឌែល Ranger XLT វិញឃើញថាមានការពេញនិយមប្រើច្រើនមិនចាញ់ Wildtrak នឹង Ranger Raptor ឡើយ។
សម្រាប់តម្លៃវិញ Ford Ranger XLT 2023 កាលចេញដំបូងថ្មីខ្លាញ់គោតម្លៃ ៤៤,៥០០ដុល្លារសម្រាប់ប្រភេទ Si-Turbo នឹង ៤៦,៥០០ដុល្លារសម្រាប់ Bi-Turbo ។ ក្រោយពីប្រឡុកក្នុងការបើកបរលើផ្លូវបានប្រហែល ១ឆ្នាំជាង ឃើញថាតម្លៃមានការថយចុះច្រើនគួរសម សម្រាប់បងប្អូនដែលមានតម្រូវការចង់ប្រើប្រាស់ជាមួយរថយន្ដ Pick Up មួយនេះប្រភេទស្លាកលេខទីផ្សារបច្ចុប្បន្នខ្ទង់ ៣៨,០០០ដុល្លារ ដល់ ៤០,០០០ដុល្លារ អាស្រ័យលើពណ៌ ប្រភេទម៉ាស៊ីន នឹងភិនភាគឡានជាក់ស្ដែងជាដើម។
Ford XLT 2023 ទទួលបានម៉ាស៊ីនម៉ាស៊ូតខ្លាំងជាងមុន Bi-Turbo (ទាក់បូ២) អាចផលិតកម្លាំងបាន ២១០សេះ កម្លាំងរមួល ៥០០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ១០វគ្គអូតូ។
ខណៈម៉ាស៊ីន Si-Turbo (ទាក់បូ១) ផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ៤០៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ ជាមួយមុខងារ Terrain Select បន្ថែមចំនួន ៤ដូចជា៖ Normal, Eco, Tow/Haul, Slippery និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Ford Ranger XLT 2023 មួយនេះ? តម្លៃប៉ុណ្ណឹងបងប្អូនគិតថាល្មមពិចារណាដែរអត់ ប្រសិនជាចាប់អារម្មណ៌ចង់ជិះពពួក Pick Up? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ