ត្រកូល RX ជាប្រភេទឡាន Crossover SUV បំបូងគេរបស់ Lexus ដែលទទួលបានការគាំទ្រ នឹងពេញនិមយខ្លាំងតាំងពីជំនាន់ទី១ ឆ្នាំ ១៩៩៨ ដល់ ជំនាន់ទី៥ នាពេលបច្ចុប្បន្នមកនេះ។
RX300 ស្រុកខ្មែរឃើញមានប្រើច្រើន នឹងសម្បូរជាងគេពពួកជំនាន់ទី១ ឆ្នាំ ១៩៩៨ ដល់ ២០០៣ ហើយក្នុងនោះដែរក៏ឃើញមាន Trim/Option មួយដែលពិសេសប្លែកជាងគេដែលគេហៅថា Coach Edition ។
RX300 Coach Edition ជា Option មួយដែលត្រូវបាន Lexus ផលិតឡើងមានតែនៅឆ្នាំ ២០០២ តែមួយគត់ អមដោយភាពពិសេសប្លែក នឹងស្ព័រជាងប្រភេទ RX300 ធម្មតាទូទៅ ដែលចំណុចពិសេសទាំងនោះរួមមាន៖
ផ្ទៃខាងមុខមានបំពាក់សំណាញ់បាណារាងជា សំបុកឃ្មុំ (honeycomb grille) ផ្នែកចំហៀងមានតែមពាក្យ Coach Edition ជាមួយព័ណ៍រថយន្ដទាំងមូលមាន មួយព័ណ៍តែប៉ុណ្ណោះ សរសុទ្ធ,មាសសុទ្ធ ឬប្រាក់សុទ្ធ (RX300 ធម្មតាមានលាយពីរព័ណ៍) ជាដើម។
ចំពោះខាងក្នុង ឃើញបំពាក់កៅអីស្បែក មានតែមរំលេចអក្សរនៅក្បាលកៅអីអ្នកបើកបរមានពាក្យ Coach Edition ដែលតំណាងឲ្យ Opton Edition ដ៏ពិសេសរបស់ Lexus RX300 ជំនាន់ទី១ ឆ្នាំ២០០២ ខណៈ ផ្នែកផ្សេងៗក្រៅពីនឹង ដូចជា៖ ប្រព័ន្ធភ្លើង កម្លាំងម៉ាស៊ីន នឹងគ្រឿងក្រោម មិនមានអ្វីខុសប្លែកគ្នាឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus RX300 Coach Edition មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ