BT50 អាចនិយាយបានថាជាឡាន Pick Up ដែលពេញនិយមខ្លាំង ហើយក៏ជាឡាន Pick Up តែមួយគត់របស់ក្រុមហ៊ុនជប៉ុន Mazda ផងដែរ។ ស្រុកខ្មែរឃើញមានប្រើច្រើន ស្ទើតែគ្រប់ជំនាន់ នឹងស៊េរីឆ្នាំតែម្ដង ខណៈបច្ចុប្បន្នឃើញត្រកូល BT50 មានចេញលក់ All-New BT50 2025 រួចទៅហើយ។
ទោះបីចេញលក់លើទីផ្សារដល់ឆ្នាំ ២០២៥ហើយក៏ដោយ ក្រឡេកមកមើលឆ្នាំ ២០១២ដល់២០១៤ វិញឃើញថានៅតែមានទីផ្សារល្អ ខណៈគុណភាពវិញនៅតែអាចទទួលយកបាន ជាមួយតម្លៃទីផ្សារមានដាក់លក់មួយៗដែរសម្រាប់ពពួកឆ្នាំ ២០១២ដល់២០១៤ ខ្ទង់ ១ម៉ឺនដុល្លារជាង ទៅ២ម៉ឺនដុល្លារបន្ដិច អាស្រ័យលើ ឆ្នាំផលិត ពណ៌ ជម្រើសប៉ុង១ឬប៉ុង២ នឹងភិនភាគឡានជាក់ស្ដែង។
ចំពោះម៉ាស៊ីនវិញអតិតឡានថ្មីខ្លាញ់គោស្រុកខ្មែរមួយនេះឃើញប្រើ ម៉ាស៊ីនម៉ាស៊ូត ៥ស៊ីឡាំង ៣.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំង ២០០សេះ កម្លាំងរមួល ៤៧០ញ៉ូតុងម៉ែត្រ ប្រើប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ និងប៉ុង២ ជំនួយដោយប្រព័ន្ធកាប់ពីតាស់ ខ្មែរយើងតែហៅថាប្រភេទម៉ាស៊ីនធំ ដែលមានសមត្ថភាពដឹកទម្ងន់បានក្បែរ ១តោន នឹងអាចអូសសណ្ដោងបានខ្ទង់ ៣តោនឯណោះ។
ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៩លីត្រជាង ទៅ១១លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចច្រើនជាងនេះទៅតាមការបើកបរជាក់ស្ដែង។
ចំពោះ Mazda BT50 មួយនេះទោះបីឆ្នាំខ្ពស់មែន តែប្រើចង្គៀងធម្មតាប្រភេទ Halogen (បំភ្លឺមិនសូវច្បាស់) ជាមួយនិងពិលកាងមួយគូ រូបរាងមិនច្រឡំគេ ទាំងចង្កៀងមុខ និងស្ដុបក្រោយ ធំវែងស្រួចៗ ដូចភ្នែកសត្វ។
ចូលដល់ខាងក្នុងវិញ ឃើញបំពាក់កៅអី២ជួរ ក្រណាត់លាយស្បែក អាចជិះបាន ៥នាក់ មិនមានអ្វីទំនើបប្លែកឡើយ និយាយរួមគឺថាសាមញ្ញតែម្ដង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda BT50 ស៊េរីឆ្នាំ ២០១២ដល់២០១៤ មួយនេះ? តម្លៃខ្ទង់ ២ម៉ឺនដុល្លារ ប្រសិនជាបងប្អូនចង់ប្រើឡាន Pick Up គិតថាត្រកូល BT50 របស់ជប៉ុនមួយនេះ សមគួរអាចពិចារណាបានហើយឬនៅ?
បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ