Tucson ជាឡាន Crossover SUV របស់ Hyundai ដែលទទួលបានការគាំទ្រ នឹងដំណើរការផលិតរបស់ខ្លួនអស់រយៈពេល២០ឆ្នាំ បើគិតពីឆ្នាំ២០០៥ ដែលជាជំនាន់ទី១របស់មកទល់នឹងបច្ចុប្បន្ននេះ។
ស្រុកខ្មែរឃើញជិះភាគច្រើនជាជំនាន់ទី៤ ស៊េរីឆ្នាំ ២០២១ដល់២០២៤ ខណៈពពួកជំនាន់ទី៣ស៊េរីក៏ឃើញមានប្រើគួរសមដែរសម្រាប់ឆ្នាំ ២០១៧ដល់២០១៨ ជាមួយតម្លៃទីផ្សារបច្ចុប្បន្ន ក្បែរ ២ម៉ឺនដុល្លារទៅ ២ម៉ឺនដុល្លារសម្រាប់ឆ្នាំ២០១៧ នឹងឆ្នាំ២០១៨ ខ្ទង់ ២ម៉ឺនដុល្លារទៅ ២ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យលើ ពណ៌ Option នឹងផលិត នឹងភិនភាគឡានជាក់ស្ដែង។
Crossover SUV របស់កូរ៉េមួយនេះស្រុកខ្មែរឃើញប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៥៥សេះ កម្លាំងរមួល ១៤២ផោនហ្វីត បង្វិលកង់ដោយប៉ុង១ FWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ៩លីត្រ ទៅ ១១លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ជាប្រភេទឡានឆ្នាំខ្ពស់គួរសម ដូចនេះការបំពាក់បរិក្ខាផ្នែកខាងក្នុងក៏មិនសាមញ្ញប៉ុន្មានឡើយ តែក៏មានបែងចែកជាពីឆ្នាំផងដែរដូចជា ឆ្នាំ២០១៧ ឃើញបំពាក់ Smart Key ប៉ូតុង Power មានបំពាក់កៅអីស្បែក ២ជួរ ធំទូលាយ ជំនួយដោយអេឡិចត្រនិច និងមុខងារកម្ដៅ នៅជួរខាងមុខ និងមិនទាន់មានអេក្រង់ធំនៅឡើយទេ។
តែអាចមើលកាម៉េរាតាមកញ្ចក់មើលក្រោយ ពោងសុវត្ថិភាព ៦គ្រាប់ រន្ធម៉ាស៊ីនត្រជាក់ក្រោយ និងសេនស័រជំនួយពេលចូលចតជាដើម។
ចូលដល់ឆ្នាំ២០១៨ អាចនិយាយបានទំនើបគួរសម ខាងក្រៅបំពាក់ចង្កៀងគុជ LED ប្រភេទ Adaptiv ២គ្រាប់សងខាង អាចមានសម្ថភាពរ៉េតាមចង្កូត ជាមួយនឹងគូទក្រោយចុចបិទបើកអូតូ ជាមួយមុខងារកាន់កូនសោរឈរពីក្រោយត្រឹម ៣វិនាទីទ្វាក្រោយបើកដោយស្វ័យប្រវត្តិ ចំណែកស្ដុបក្រោយក៏ប្រើជា LED ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ SUV ខ្នាតតូចរបស់កូរ៉េ Hyundai Tucson ២០១៧ដល់២០១៨ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
មកដឹងចំណុចពិសេសរបស់ Prius 2010 Option 5 ដែលមើលទៅស្ព័រជាង Option ធម្មតា តម្លៃក៏ខ្ពស់គួរសមដែរ