បងប្អូនដែលនិយមយ Prius ប្រហែលជាធ្លាប់ឃើញ នឹងដឹងខ្លះហើយពីជម្រើស Option ដ៏សម្បូរបែបរបស់ Toyota Prius ដែលស្រុកខ្មែរមានប្រើគ្រប់ Option តែម្ដងចំពោះពពួកឆ្នាំ២០១០។
Prius ២០១០ នឹង ២០១១ គឺថារូបរាងដូចគ្នា នឹងស្ថិតក្នុងជំនាន់ទី៣ដូចគ្នា ហើយក៏មានជម្រើស Option ដូចគ្នាផងដែរ។ ក្នុងនោះឃើញមាន Option មួយដែលមើលពីខាងក្រៅទៅគឺថា រាងស្ព៏រ នឹងទាក់ភ្នែកជាង Prius ធម្មតា ដែល Option ផ្សេងៗមិនមានដូចនោះគឺ Option 5 ខណៈប្រភេទ Option 5 Advance ឃើញបន្ថែមភាពទំនើបដូចជា ប្រព័ន្ធ Toyota Safety Sane ជាដើម។
Option 5 របស់ Toyota Prius 2010 បើមើលពីខាងក្រៅវិញ ផ្នែកចំហៀងរំលេចសោយ យ៉ាន់បែបស្ព័រទំហំ ១៧អ៉ីង ជាមួយផ្នែកខាងមុខបំពាក់ចង្កៀងគុជ ភ្លោះ២គ្រាប់ អមជាមួយទឹកបាច់លាងសម្អាតចង្កៀង នឹងបន្ថែម ពិលកាងមួយគួរផងដែរ។ ខណៈប្រភេទ Option ផងផ្សេងៗដូចជាពពួក Option 2-Option 4 មិនមានដូចឡើយ។
ចំពោះផ្នែកខាងក្នុងគឺថាដូចទៅនឹងប្រភេទ Option 4 ដែរគ្រាន់តែបន្ថែម ជាមួយប៉ូតុងទឹកបាញ់ចង្កៀង ក្រៅពីនឹងមិនមានអ្វីខុសប្លែកគ្នាឡើយ។
ចំពោះតម្លៃវិញប្រភេទ Option 5 នេះនៅលើទីផ្សារហាក់រាងថ្លៃជាងប្រភេទ Option 4 ដោយគ្រាប់តែបំពាក់បរិក្ខាលើស ៤មុខតម្លៃជាងខ្ទង់ ១ពាន់ដុល្លារក្រាស់អីដែរ។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ ប្រភេទ Prius 2010-2011 Option 5 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ