Toyota Prius ជំនាន់ទី៣ ឆ្នាំ២០១២ ត្រូវបានផ្លាស់ប្ដូររូបរាងប្លែកជាងឆ្នាំ ២០១០នឹង២០១១ ទាំងផ្ទៃកាងខាងមុខស្ដុបក្រោយ នឹងផ្នែកខាងក្នុងមួយចំនួនផងដែរ។
ចំពោះតម្លៃវិញឃើញពពួក ឆ្នាំ២០១២ Option 2 ហាក់ធូរថ្លៃគ្រាន់បើ ម្យ៉ាងពពួក Option 2 ឆ្នាំ២០១២ឡើងទៅរាងគ្រាន់បើជាងពពួកឆ្នាំ ២០១០នឹង២០១១បន្ដិច ណាមួយក៏បានឆ្នាំខ្ពស់ នឹងប្ដូររាងផងដែរ។
ចំពោះតម្លៃវិញឃើញទីផ្សារដាក់លក់ពពួកឆ្នាំ ២០១២ Option 2 ខ្ទង់ ១៦,០០០ដុល្លារជាង ទៅ ១៩,០០០ដុល្លារជាង អាស្រ័យលើ ពណ៌ ប្រភេទស្លាកលេខឬក្រដាសពន្ធ នឹងភិនភាគឡានជាក់ស្ដែង។
Toyota Prius ជំនាន់ទី៣ ប្រើម៉ាស៊ីនដូចគ្នា បើនិយាយពីរូបរាងវិញ Option 2 ដល់ Option 4 គឺថាផ្នែកខាងក្រៅដូចគ្នាទាំងស្រុងតែម្ដង គ្រាន់តែខុសប្លែកនៅផ្ទៃខាងក្នុង អាស្រ័យលើ Trim/Option ជាដើម។
Option 2 គេថារាងសាមញ្ញបន្ដិច ចុះពពួក Option 2 មានបំពាក់អ្វីខ្លះសម្រាប់ពពួក Prius 2012?
ផ្នែកផ្ទៃខាងក្នុងពពួក Option 2 និយាយរួមគឺថាសាមញ្ញ នឹងធម្មតាទាំងអស់ មិនមានពូកស្បែកកម្ដៅកៅអីទេ បំពាក់គ្រឿងក្នុងកាំម្ញៃ មានបូតុង Power តែបំពាក់ Smart Key ១គ្រាប់ខាងទ្វាអ្នកបើកបរ អេក្រង់ធម្មតាទំហំ ៦អីញមិនមានការម៉េរាក្រោយឡើយ ប្រើ Speaker នឹង Radio ធម្មតា ចំណែកដៃចង្កូតក៏ប្រើជាប្រភេទ ជ័រ និយាយរួមគឺថាសាមញ្ញតែម្ដង។
ប៉ុន្ដែសម្រាប់បច្ចុប្បន្នឃើញអ្នកលក់ នឹងបងប្អូនអ្នកប្រើពពួក Option 2 យកទៅបំពាក់លេខថែមថយជាមួយ កាម៉េរាក្រោយ ឬដំឡើងទៅជា DVD Android ដេកៅអីថ្មី ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះពពួក Prius 2012 Option 2 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Revo Rally 2025 ចេញលក់ហើយខណៈស៊េរីឆ្នាំ 2024 មួយទឹកយូៗមានមួយតម្លៃខ្ពស់គួរសមខ្ទង់ 4ម៉ឺនដុល្លារក្រាស់នៅឡើយទេ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ