Ravo Rally នៅស្រុកខ្មែរអាចថាជាឡានថ្មី Pick Up ដែលពេញនិយមខ្លាំង ហើយមានស្ទើរតែគ្រប់ស៊េរីឆ្នាំតែម្ដង។ បច្ចុប្បន្នប្រភេទថ្មីខ្លាញ់គោ ២០២៥ ចេញលក់ហើយ ខណៈស៊េរីឆ្នាំ២០២៤ ពពួកស្លាកលេខយូៗទើបឃើញមានលក់មួយ ជាមួយតម្លៃនៅលើទីផ្សារនៅខ្ពស់គួរសមខ្ទង់ ៤៥,០០០ដុល្លារ ទៅក្បែរ ៤៨,០០០ដុល្លារ អាស្រ័លើ ពណ៌ នឹងភិនភាគនៃការប្រើប្រាស់ជាក់ស្ដែង។
ចំណែកខ្លាញ់គោ ២០២៥ ឃើញក្រុមហ៊ុនដាក់លក់ខ្ទង់ ៥១,២០០ដុល្លារ បើនិយាយពីប្រភេទស្លាកលេខស៊េរីឆ្នាំ ២០២៥ វិញហាក់មិនទាន់មាននៅឡើយទេ។
Toyota Revo Rally 2024 ឡើយទៅគឺថាមានគ្រប់យ៉ាង នឹងទំនើបប្លែកពីឆ្នាំ ២០២៣ចុះក្រោម ដែល Toyota បន្ថែមគ្រឿងផ្សំ ៤រស់ជាតិ ថ្មីប្លែកពីឆ្នាំដូចជា អេក្រង់កម្សាន្តថ្មីធំជាងមុនទំហំ ៩អ៊ីញ បន្ថែមប្រព័ន្ធ Wireless Apply CarPlay នឹង Android Auto ជាមួយមុខងារ Blind Sport Monitoring ដែលជួយផ្តល់ដំណឹងពីផ្នែកជំហៀង និងមុខងារជំនួយពេលថតក្រោយ ឬចេញពីចំណត Rear Cross Traffic Alert ដែលនឹងផ្តល់សញ្ញាអសន្នប្រសិនបើមានឧបសគ្គមកកៀករថយន្តជាដើម។
ទាំងអស់នេះគឺជាការបន្ថែមពីលើអ្វីដែលមានស្រាប់ ដែលបំពាក់នៅលើពពួកឆ្នាំ ២០២៣ កន្លងមក។
ផ្នែកប្លុកម៉ាស៊ីនវិញ Revo Rally 2024 ប្រើម៉ាស៊ីនដូចឆ្នាំមុនៗដែរទំហំ ៤ស៊ីឡាំង ២.៨លីត្រ ផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ បង្វិលកង់ដោយប៉ុង២ 4WD រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយប្រព័ន្ធ Lock ប៉ុង និងកាប់ពីតាស់ បន្ថែមជាមួយ Eco និង Power Mode ផងដែរ។
ចំពោះកម្រិតស៊ីប្រេងចំណាយចន្លោះពី ៨លីត្រ ទៅ ៩លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Toyota Hilux Revo Rally 2024 ប្រភេទមួយទឹកមួយនេះ? តម្លៃប៉ុណ្ណឹងយល់យ៉ាងណាដែរ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត័៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ